ឃាត់ខ្លួនជនសង្ស័យ៨នាក់ពាក់ព័ន្ធនឹងករណីប្រើប្រាស់គ្រឿងញៀន មានទាំងចាស់ទាំងក្មេងគ្រប់វ័យតែម្តង

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចនគរបាលខណ្ឌជ្រោយចង្វារបានធ្វើការឃាត់ខ្លួនក្រុមជនសង្ស័យ៨នាក់ពាក់ព័ន្ធនឹងករណីប្រើប្រាស់គ្រឿងញៀន និងដកហូតបានវត្ថុតាងមួយចំនួនផងដែរ ដោយការឃាត់ខ្លួននេះបានធ្វើឡើងកាលពីល្ងាចថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៧ នៅចំណុចក្រុមទី៤​ ស្ថិតក្នុងភូមិ១ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។

ប្រភពពត៌មានពីសមត្ថកិច្ចផ្នែកទទួលផែនគ្រឿងញៀនខណ្ឌជ្រោយចង្វារបានអោយដឹងថា មុនឃាត់ខ្លួនជនសង្ស័យទាំង៨នាក់ កម្លាំងសមត្ថកិច្ចបានធ្វើការតាមដាននិងស្រាវជ្រាវយ៉ាងជាក់លាក់ចុះទៅភូមិសាស្ត្រខាងលើឃាត់ខ្លួនក្រុមជនសង្ស័យជាក់ស្តែងជាមួយវត្ថុតាងមួយចំនួនមានដូចជាគ្រឿងញៀន១៧កញ្ចប់, ពូថៅ, ដាវកែច្នៃ និងសម្ភារៈសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន។ ជនសង្ស័យទាំង៨នាក់ដែលសមត្ថកិច្ចធ្វើការឃាត់ខ្លួនមានឈ្មោះ សុះ ឡាវី ភេទប្រុស អាយុ៣១ឆ្នាំ, ឈ្មោះ យ៉ា គ្រីយ៉ា អាយុ២៣ឆ្នាំ, ឈ្មោះ លី រី អាយុ២២ឆ្នាំ, ឈ្មោះ ឃួន ឆាត អាយុ៤៣ឆ្នាំ, ឈ្មោះ វង្ស ប្រាថ្នា អាយុ១៣ឆ្នាំ, ឈ្មោះ សួន បញ្ញា អាយុ១៥ឆ្នាំ, ឈ្មោះ ឃ្លោក សុវណ្ណារ៉ា​ អាយុ៣០ឆ្នាំ និងឈ្មោះ ខែម វិសិទ្ធ អាយុ១៥ឆ្នាំ។

ក្រោយឃាត់ខ្លួន សមត្ថកិច្ចបាននាំខ្លួនជនសង្ស័យទាំង៨នាក់ទៅធ្វើការឃុំខ្លួនបណ្តោះអាសន្ននៅប៉ុស្តិ៍នគរបាលដើម្បីធ្វើការសាកសួរបន្ថែម និងកសាងសំនុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការជាបន្តតាមផ្លូវច្បាប់៕

COMMENTS