ប៉ូលិសម្នាក់រងការរិះគន់យ៉ាងដំណំបន្ទាប់ពីបង្ហោះរូបភាពរថយន្តទំនើបរបស់ខ្លួនជាមួយក្មេងៗ តែដល់ដឹងការពិតអត់ទ្រាំមិនសរសើរមិនបានទៅវិញ

បរទេស ៖ នៅពេលដែលនរណាម្នាក់បង្ហោះរូបរបស់គេរួមជាមួយនឹងសម្ភារៈទំនើបៗ ពួកគេអោយនឹងទទួលរងនួវពាក្យរិះគន់ពីអ្នកដទៃថាជាការបង្អួតទ្រព្យសម្បត្តិតាមរយៈបណ្តាញសង្គម។ ប្រភពព័ត៌មានរបស់បរទេសមួយបានចុះផ្សាយពីរឿងរ៉ាវដ៏រំជួលចិត្តមួយ ដែលលោកប៉ូលិសម្នាក់ត្រូវបានមនុស្សជាច្រើនរិះគន់ថាចង់បង្អួតទ្រព្យសម្បត្តិរបស់ខ្លួនក្រោយពីដឹងមូលហេតុពិតដែលគាត់បង្ហោះរូបនេះទើបម្នាក់កែប្រែទស្សនៈចំពោះគាត់វិញ។ រូបថតប៉ុន្មានសន្លឹករបស់ប៉ូលិសម្នាក់ដែលត្រូវបានគេយកទៅបង្ហោះក្នុងបណ្តាញសង្គមបានទទួលរងនូវការរិះគន់យ៉ាងខ្លាំង ។ ដោយសារតែរូបនោះមានបង្ហាញនូវរថយន្តយ៉ាងទំនើបរបស់ប៉ូលិសម្នាក់នេះ រួមជាមួយនឹងកូនក្មេងដែលនៅអង្គុយលេងនៅក្នុងនោះ។

រូបភាពនេះត្រូវបានគេអោយតម្លែថាបង្ហោះដើម្បីតែចង់បង្អួតពីទ្រព្យសម្បត្តិរបស់ខ្លួនប៉ុណ្ណោះ លោកប៉ូលីសបានចេញមុខបកស្រាយថាកាលដែលគាត់បង្ហោះរូបនេះមិនមែនដើម្បីបង្អួតនៃភាពមានបានរបស់ខ្លួននោះទេ។ គាត់បានបន្តថា គាត់តែងតែលឺឪពុកម្តាយរបស់ក្មេងខ្លះបានរអ៊ូថាក្មេងៗសព្វថ្ងៃមានការខ្លាចរអាជាមួយនឹងប៉ូលិសខ្លាំងណាស់ ព្រោះតែបែបនេះហើយទើបគាត់ចង់បំបាត់ភាពភ័យខ្លាចនេះអោយអស់ពីខ្លួនក្មេង។ គាត់បានសម្រេចចិត្តអញ្ជើញក្មេងៗពីរនាក់ អោយមកលេងនៅក្នុងរថយន្តទំនើបសំរាប់យាមល្បាតរបស់គាត់។ ឪពុកម្តាយរបស់ក្មេងពិតជាមានភាពភ្ញាក់ផ្អើលណាស់នៅពេលដែលក្មេងលែងមានអារម្មណ៍ភ័យខ្លាចជាមួយប៉ូលិសទៀតបន្ទាប់គេត្រូវបានប៉ូលិសបបួលទៅលេងក្នុងរថយន្តដ៏ទំនើបនោះ។ ពួកគេថែមទាំងអាចនិយាយលេងយ៉ាងស្និតស្នាលជាមួយប៉ូលិសថែមទៀតផង ឃើញបែបនេះទើបគាត់មានគំនិតយករូបថតទាំងនោះដាក់ចូលក្នុងបណ្តាញសង្គមដើម្បីអោយក្មេងដទៃទៀតឈប់ខ្លាចប៉ូលិសដែរ៕


ប្រភព ៖ sanook

COMMENTS