ហួសចិត្ត ! គ្រោះថ្នាក់ចរាចរណ៍មួយបានធ្វើអោយផ្លូវទាំងមូលក្រាលទៅដោយផ្លែប៉ោម ប៉ូលិសនិងអ្នកស្រុកជាង៤០នាក់ចំនាយពេលជាច្រើនម៉ោងទើបរើសផ្លែប៉ោមចេញអស់ពីផ្លូវ

ប្រទេសចិន ៖ ហេតុការណ៍ដ៏គួអោយភ្ញាក់ផ្អើលមួយបានកើតឡើងនៅលើដងផ្លូវមួយកន្លែង​ក្នុងប្រទេសចិន ដែលបណ្តាលអោ​យដងផ្លូវទាំងមូលពោរពេញទៅដោយផ្លែប៉ោម។ ប្រភពព័ត៌មានរបស់ចិនបានចុះផ្សាយពីហេតុការណ៍ដ៏គួរអោយអស់សំណើច ដែលគ្រោះថ្នាក់ចរាចរណ៍មួយបានបណ្តាលអោយផ្លែប៉ោមយ៉ាងច្រើនរាយពេញថ្នល់។ បើតាមសម្តីរបស់ប៉ូលីសបានអោយដឹងថា រថយន្តដឹកផ្លែប៉ោមមួយត្រូវបានក្រឡាប់នៅលើផ្លូវ Shaanxi ភាគខាងពាយ័ព្យប្រទេសចិន ធ្វើអោយផ្លែប៉ោមជាច្រើនដែលរថយន្តនេះបានដឹកចាក់រាយពេញផ្លូវ។

ការដែលនាំអោយមានហេតុការណ៍នេះកើតឡើងគឺបណ្តាលមកពីការធ្វេសប្រហែលរបស់អ្នកបើករបរ នៅពេលមកដល់កន្លែងកើតហេតុគាត់បានជាន់ហ្រ្វាំងបង្ខំដែលធ្វើរថយន្តដែលដឹកធ្ងន់ស្រាប់ក្រឡាប់ផ្ងាជើងតែម្តង។ តាមប្រភពបានអោយដឹងថាប្រពន្ធរបស់ម្ចាស់រថយន្តដឹកផ្លែប៉ោមនេះរងរបួសស្រាល នាងត្រូវបានគេបញ្ជូនទៅមន្ទីពេទ្យដើម្បីព្យាបាល។ អ្វីដែលជាបញ្ហានោះគឺផ្លែប៉ោមជាច្រើនត្រូវបានរាយប៉ាយពេញផ្លូវ ក្រុមប៉ូលិសនិងអ្នកស្រុកប្រមាណជាជាង៤០នាក់បានចំនាយពេលអស់យ៉ាងយូទំរាំរើសផ្លែប៉ោមទាំងនោះចេញពីផ្លូវអស់។ ចាត់ទុកថាសំណាងបំផុតហើយដែលគ្រោះថ្នាក់មួយមិនបានធ្វើអោយនរណាម្នាក់រងរបួសធ្ងន់ធ្ងរ ហើយម្ចាស់រថយន្តមួយនេះក៏មិនទទួលរងការខូចខាតខ្លាំងណាស់ណាដែលព្រោះផ្លែប៉ោមជាច្រើនត្រូវបានប្រមូលបានមកវិញហើយវានៅល្អដូចដើម៕


ប្រភព ៖ sanook.

COMMENTS