ផ្ទុះឡដុតយកចំហាយនៅរោងចក្រ ប្រាយស្កាយ បង្កមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង

រាជធានីភ្នំពេញ ៖ ផ្ទុះឡដុតយកចំហាយ នៅរោងចក្រកាត់ដេរសម្លៀកបំពាក់នៅរោងមួយកន្លែង ដែលកាលពីវេលាម៉ោង១១ និង១០នាទីព្រឹក ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅក្នុងភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។ ក្នុងករណីផ្ទុះឡដុតយកចំហាយខាងលើនេះបង្កឲ្យភ្ញាក់ផ្អើល ទាំងកម្មករ ទាំងប្រជាពលរដ្ឋ នៅក្បែរកន្លែងកើតហេតុ ដែលឃើញហេតុការណ៍ថា ខ្លាំងជាងគ្រាប់បែកទៅទៀត បានបាក់ជញ្ជាំង ប៉ើងទាំងសម្ភារៈប៊ើងទៅបុកធ្លាយជញ្ជាំងរោងចក្រផលិតដែក យុីហោ ISI ដែលមានទីតាំងស្ថិតនៅ ម្ខាងម្នាក់នៃផ្លូវ ទទួលរងការខូចខាតខ្ទេច ។

ករណីខាងលើ ខាងរោងចក្រ ប្រាយស្កាយ កុំថាឡើយ អ្នកសារពត៌មាន សូម្បីតែសមត្ថកិច្ច មូលដ្ឋានចុះទៅសាកសួរក៏មិនអនុញាតិឲ្យចូលពិនិត្យសាកសួរដែរ តាមត្រឹមឈរមើលពីខាងក្រៅ ។

តាមប្រជាពលរដ្ឋបានឲ្យដឹងថា រោងចក្រកើតហេតុខាងលើ ខណៈដែលកម្មករចេញពីរោងចក្រសម្រាកហូបបាយថ្ងៃត្រង់ ស្រាប់តែឡដុតយកចំហាយនៅផ្នែកខាងក្រោយផ្ទុះប៊ើងធ្លាយដំបូល បាក់របង ជញ្ជាំង ធ្លាយ ពីរោងចក្រមួយទៅរោងចក្រ ផលិតដែកមួយទៀត រងការខូចខាតខ្ទេច ។ តាមសន្តិសុខនៅកន្លែងកើតហេតុ បានឲ្យដឹងថា សំណាងហើយ មិនបង្កឲ្យ អ្នកណារងរបួស គ្រាន់តែខូចខាតសម្ភារៈ អស់មួយចំនួនធំ រហូតដល់ទៅ២រោងចក្រ ។

ទោះជាយ៉ាងណាក្តី អ្នកសារពត៌មានមិនអាចសំការបំភ្លឺជុំវិញ បច្ចេកទេសមូលហេតុផ្ទុះឡខាងលើបានទេ សូម្បីតែចូលក៏មិនអនញាតិឲ្យដែរ។ ក្រោយកើតហេតុទាំងអាជ្ញាធរ ទាំងសមត្ថកិច្ច នៅរងចាំអស់ច្រើនម៉ោងទៅហើយ នៅតែខាងរោងចក្រមិនអនុញាតិឲ្យចូលពិនិត្យនៃការខូចខាតបានដែរ ៕

COMMENTS