ក្មេងៗមិនទាន់គ្រប់១៨ឆ្នាំផង សុទ្ធតែជាមុខសញ្ញាឆក់យ៉ាងសកម្មក្នុងក្រុងភ្នំពេញត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន

ភ្នំពេញ៖ សមត្ថកិច្ចដេញស្ទាក់ចាប់បានក្រុមចោរឆក់យ៉ាងសកម្មក្នុងក្រុងភ្នំពេញបាន៦នាក់និងដកហូតបានម៉ូតូចំនួន៣គ្រឿង។ ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីរសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៧ នៅចំណុចមុខភោជនីយដ្ឋានសូរិយា ស្ថិតក្នុងសង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ។

ប្រភពពត៌មានពីសមត្ថកិច្ចបានអោយដឹងថា មុនឃាត់ខ្លួនជនសង្ស័យទាង៦នាក់ សមត្ថកិច្ចបានចុះល្បាតតាមមូលដ្ឋានផ្សារថ្មី២ ស្រាប់តែប្រទះឃើញជនសង្ស័យទាំង៦នាក់កំពុងធ្វើសកម្មភាពឆក់កាបូបពីជនបរតេសតែមិនបានសម្រេច ខណៈពេលពួកគេព្យាយាមជិះគេចខ្លួន សមត្ថកិច្ចបានដេញស្ទាក់ចាប់បានបក្សពួក៦នាក់ និងដកហូតបានម៉ូតូ៣គ្រឿងជាម៉ូតូដែលពួកគេជិះធ្វើសកម្មភាព។ ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបានមានឈ្មោះ សុខ ដា ភេទប្រុស អាយុ១៦ឆ្នាំ, ឈ្មោះ សុខ ហេង ភេទប្រុស អាយុ១៨ឆ្នាំ, ឈ្មោះ មាស ភិម ភេទប្រុស អាយុ១៥ឆ្នាំ និងឈ្មោះ ភេង លីគឹមសួរ ភេទប្រុស អាយុ១៥ឆ្នាំ និង២នាក់ទៀតមិនទាន់ស្គាល់អត្តសញ្ញាណ។

ក្រោយឃាត់ខ្លួន សមត្ថកិច្ចបាននាំខ្លួនជនសង្ស័យទាំង៦នាក់ទៅកាន់ប៉ុស្តិ៍នគរបាលផ្សារថ្មី៣ ដើម្បីធ្វើការសាកសួរបន្ថែមកសាងសំនុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញចាត់ការបន្តតាមផ្លូវច្បាប់៕

COMMENTS