មុខងារពិសេសៗទាំង4 នៅលើកម្មវិធី Instagram ដែលអ្នកអាចនឹងមិនដែលដឹងសោះ

ជាការពិតណាស់ Instagram គឺជាកម្មវិធីបណ្ដាញសង្គមដ៏ធំ និងជាទីពេញចិត្តរបស់អ្នកប្រើប្រាស់នៅទូទាំងពិភពលោក។ ហើយខ្ញុំជឿជាក់ថា អ្នកក៏មានគណនីមួយសម្រាប់ប្រើប្រាស់ដែរ។ ដោយឡែក បើទោះជាអ្នកកំពុងប្រើប្រាស់បណ្ដាញសង្គមនេះរាល់ថ្ងៃមែនពិត ប៉ុន្ដែខ្ញុំជឿថាអ្នកនឹងមិនដែលចាប់អារម្មណ៍មុខងារពិសេសៗទាំង5 ខាងក្រោមនេះ ដែលកម្មវិធី Instagram មាននោះទេ។

1/ ផ្អាក Story ឲ្យឈប់សិន

កាលពីឆ្នាំ2016 ក្រុមហ៊ុន Instagram បានដាក់បន្ថែមនូវមុខងារថ្មីមួយ ដែលអាចឲ្យអ្នកបង្ហោះរូបភាព រឺវីដេអូក្នុងរយៈពេល 24ម៉ោងប៉ុណ្ណោះ ហើយរូបភាព រឺវីដេអូទាំងនោះនឹងបាត់វិញបន្ទាប់ពី 24ម៉ោងក្រោយ។ ទាក់ទងទៅនឹងមុខងារ Story នេះលោកអ្នកអាចចូលមើលគណនីផ្សេងៗទៀតបានដោយគ្រាន់តែចុចលើវាម្ដង និងចុចខាងឆ្វេង រឺស្ដាំដើម្បីទៅមុខ រឺថយក្រោយ។ យ៉ាងណាមិញ លោកអ្នកអាចនឹងមិនដឹងថា រាល់ពេលចុចឲ្យជាប់ Story នឹងត្រូវបានផ្អាក ពោលគឺនឹងមិនទៅមុខដោយស្វ័យប្រវត្តិទៀតទេ លុះត្រាតែអ្នកលែងដៃ។

2/ បន្ថែម Line Breaks

រាល់ការបង្ហោះនានា Instagram តែតម្រូវឲ្យអ្នកបន្ថែមនូវ Caption ទៅលើការបង្ហោះនោះ។ ប្រសិនបើអ្នកចង់ចុះបន្ទាត់ នោះអ្នកត្រូវចុច Return key ប៉ុន្ដែវាមិនមាននោះទេ។ ដូចនេះ ដើម្បីដោះស្រាយអ្នកអាចនឹងសរសេរ Caption នៅកម្មវិធីផ្សេងសិនដូចជា Note ជាដើម រួចកូពីមកដាក់ក្នុង Instagram។

សម្រាប់ពេលនេះ យើងសូមណែនាំលោកអ្នកឲ្យមកសាកល្បងវីធីងាយស្រួលជាងនេះ។ នៅពេលសរសេរ Caption គ្រាន់តែចុច “123” នៅផ្នែកខាងស្ដាំនៃក្ដារចុច នោះអ្នកនឹងឃើញ Return Key លេចឡើង។ ទោះជាយ៉ាងណា វិធីនេះមិនមែនដំណើរការលើគ្រប់ស្មាតហ្វូននោះទេ។

3/ ក្ដិចដើម្បីពង្រីក

សម្រាប់អ្នកប្រើប្រាស់មួយចំនួនធំ អាចនឹងមិនដែលចាប់អារម្មណ៍នឹងមុខងារនេះទាល់តែសោះ។ ជាមួយនឹងកម្មវិធី Instagram លោកអ្នកអាច Zoom បានទាំងលើរូបភាព និងវីដេអូ។ អ្វីដែលអ្នកត្រូវធ្វើគឺគ្រាន់តែធ្វើសកម្មភាពដូចក្ដិច នោះមុខងារ Zoom នឹងដំណើរការ។

4/ គ្រប់គ្រង់លើការ Tag

Instagram គឺដូចគ្នាទៅនឹង Facebook ដែរដោយអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាច Tag មិត្តភក្ដិទៅក្នុងរូបភាពបាន។ ហើយរូបភាពទាំងនោះ នឹងបង្ហាញខ្លួននៅលើទំព័ររបស់អ្នកដែលត្រូវបាន Tag ដែរ។ ដោយឡែក ទាក់ទងទៅនឹងមុខងារនេះ អ្នកប្រើប្រាស់អាចគ្រប់គ្រងលើវាបាន ពោលគឺដើម្បីការពារសុវត្ថិភាព រឺអ្នកមិនស្គាល់ Tag រូបមិនល្អឲ្យ។ ដើម្បីកំណត់មុខងារនេះ សូមចូលទៅកាន់ប៊ូតុង Settings នៅលើ Profile អ្នក បន្ទាប់មករកមើល Photos of You រួចជ្រើសយកពាក្យថា Add Manually។

Fu

ខ្មែរណូត

ប្រភព៖ idropnews

COMMENTS