កម្មវិធីរបស់ iPhone មួយនេះ នឹងជួយលោកអ្នកក្នុងការលាក់រូបភាពមិនល្អផ្សេងៗដោយស្វ័យប្រវត្តិ

Nude គឺជាកម្មវិធីថ្មីមួយរបស់ប្រព័ន្ធដំណើរការ iOS ដែលមានសមត្ថភាពអាចកំណត់អត្តសញ្ញាណ និងលាក់រូបភាពមិនល្អទាំងឡាយដោយស្វ័យប្រវត្តិ។ ដូចនេះ លោកអ្នកនឹងមិនចាំបាច់ភ័យព្រួយពីភ្នែករបស់អ្នកដទៃដោយចៃដន្យ និងជួយឲ្យ Camera Roll របស់អ្នកមានសុវត្ថិភាពរាល់ពេលចែករំលែកទៅកាន់មិត្តភក្ដិ រឺក្រុមគ្រួសារ។

គួរបញ្ជាក់ផងដែរថា Nude នឹងដំណើរការស្កេនដោយស្វ័យប្រវត្តិឆ្លងកាត់ Camera Roll និងជ្រើសយករូបភាពទាំងឡាយណាដែលមិនល្អ (ឧទាហរណ៍៖ រូបភាពស្រាត រឺរូបភាពអាសអាភាសជាដើម) ដោយការប្រើប្រាស់បច្ចេកវិទ្យា AI ក្នុងការសម្គាល់លើរូបភាព។ បន្ទាប់មក វានឹងត្រូវបានលុបចោលដោយស្វ័យប្រវត្តិពីកម្មវិធី Camera Roll និងរក្សាទុកនៅកន្លែងផ្សេងទៀត។

អ្វីដែលអស្ចារ្យបំផុតនោះគឺ រូបភាពដែលត្រូវបានស្កេនទាំងនោះនឹងត្រូវបានលុបចេញពី iCloud ផងដែរ។ ដូចនេះ ប្រសិនបើអ្នកមិនចង់ Backup រូបភាពទាំងនោះទេ នោះអ្នកអាចរក្សាទុកវានៅកន្លែងផ្សេងបាន។

ចុចទីនេះដើម្បីទាញយក (សម្រាប់តែប្រព័ន្ធដំណើរការ iOS ប៉ុណ្ណោះ)

Fu

ខ្មែរណូត

ប្រភព៖ petapixel

COMMENTS