OnePlus 5T នឹងក្លាយជា iPhone 7 ទីពីរ ដែលស្ថិតនៅក្នុងតួខ្លួនរបស់ Galaxy S8

ជាការពិតណាស់ សម្រាប់ពេលបច្ចុប្បន្ននេះ បើមានជម្រើសលោកអ្នកនឹងមិនទិញកំពូលស្មាតហ្វូន OnePlus 5 ទៅប្រើប្រាស់ឡើយ ប្រសិនបើក្រុមហ៊ុនមិនដោះស្រាយលើបញ្ហាទាំងឡាយដែលកំពុងកើតមានស្ទើររាល់ថ្ងៃនេះ។ ដោយឡែក បើទោះជា OnePlus 5 កំពុងជួបប្រទះទៅនឹងបញ្ហាយ៉ាងណាក្ដី ក៏ក្រុមហ៊ុននៅតែបន្ដមានគម្រោងក្នុងការបង្កើតម៉ូដែលបន្ទាប់នៃកំពូលស្មាតហ្វូននេះ នោះគឺ OnePlus 5T។

ទាក់ទងទៅនឹងកំពូលស្មាតហ្វូន OnePlus 5T នេះត្រូវបានគេជឿថានឹងមានរចនាបទស្រដៀងគ្នាទៅនឹង iPhone 7 ស្ទើរទាំងស្រុងតែម្ដងប្រសិនបើយើងសង្កេតមើលពីផ្នែកខាងក្រោយក្បែរ sensor ស្កេនស្នាមក្រយ៉ោដៃ។ ចំណែកឯផ្នែកខាងមុខវិញ យើងនឹងសង្កេតឃើញមានការរចនាស្ទើរគ្មានគែម​ ពោលគឺដូចគ្នាទៅនឹង Galaxy S8 ដែរ។

គួរបញ្ជាក់ផងដែរថា សម្រាប់កំពូលស្មាតហ្វូន OnePlus 5T អាចនឹងត្រូវបានគេរិះគន់ថា ចម្លងតាមក្រុមហ៊ុនយក្សទាំងពីរតែម្ដង នោះគឺក្រុមហ៊ុន Apple និងក្រុមហ៊ុន Samsung។ ប៉ុន្ដែ ទោះជាយ៉ាងណាវាគ្រាន់តែជាការបែកធ្លាយប៉ុណ្ណោះ សម្រាប់ការពិតយ៉ាងណា យើងរងចាំមើលទាំងអស់គ្នា។

អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺ ស្របពេលជាមួយនឹងបញ្ហាដែលចេះតែកើតមានស្ទើររាល់ថ្ងៃរបស់ OnePlus 5 លោក Carl Pei ថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន OnePlus បានបង្ហោះថានៅលើបណ្ដាញសង្គម Twitter របស់គាត់កាលពីប៉ុន្មានថ្ងៃមុនថា កំពូលស្មាតហ្វូន OnePlus 5 គឺលក់អស់ហើយ។

Fu

ខ្មែរណូត

ប្រភព៖ bgr

COMMENTS