ស្ត្រីចំណាស់ម្នាក់តូចចិត្តព្រោះកូនចោទថាលួចលុយ សម្រេចចិត្តចង.កបញ្ចប់ជីវិតខ្លួនតែម្តង

បន្ទាយមានជ័យ៖ ករណីអត្តឃាត ស្ត្រីម្នាក់ចង.កសម្លាប់ខ្លួនព្រោះតូចចិត្តរឿងកូនចោទថាគាត់លួចលុយ ដែលហេតុការណ៍នេះបង្ករអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២រសៀល ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧ នៅចំណុចភូមិបឹងវែង ឃុំតាឡុំ ស្រុកមង្គោលបូរី ខេត្តបន្ទាយមានជ័យ។

ប្រភពពត៌មានពីសមត្ថកិច្ចបានអោយដឹងថា ជនរងគ្រោះឈ្មោះ ងាន ញ៉ាញ ភេទស្រី អាយុ៧៤ឆ្នាំ មានទីលំនៅក្នុងភូមិឃុំកើតហេតុ សម្រេចចិត្តបញ្ចប់ជីវិតខ្្លួនឯងដោយសារតែតូចចិត្តនឹងកូនចោទថាគាត់លួចលុយចំនួន១៦០០០បាត ប៉ុន្តែកូនៗរបស់គាត់បានបដិសេធថាមិនមែនជាការពិត។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះទៅកន្លែអកើតហេតុធ្វើកោសល្យវិច្ច័យលើសាកសពបញ្ជាក់អោយដឹងថា ជនរងគ្រោះពិតជាស្លាប់ដោយសារការធ្វើអត្តឃាតពិតមែន។ សាកសពត្រូវបានប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

COMMENTS