CHARLES & KEITH​ បានចាប់ដៃគូរគ្នាជាមួយវិចិត្រករដ៏ល្បីល្បាញដើម្បីធ្វើឌីជីថលស្ទីកឃើដែលយកតាមវប្បធម៌ប៉ុប នាអតីតកាល

CHARLES & KEITH បានបើកដំណើរការ #CHARLESKEITHCURATES ស៊េរីទី២ ដែលជាយុទ្ធនាការឌីជីថលដែលប្រាប់ពីហ្វេស្សិនតាមរយៈការច្នៃប្រឌិត។ ស៊េរីទីពីរនេះមានលក្ខណៈស្របតាមប្រធានបទ Fall/Winter ឆ្នាំ 2017 ដែលផ្តល់ការគោរពសសើរដល់ខ្សែភាពយន្តបែបវប្បធម៌ប៉ុបនិងភាពយន្តសម័យថ្មី។ #CHARLESKEITHCURATES ស៊េរីទី២ បានសហការជាមួយវិចិត្រករដ៏ល្បីល្បាញដើម្បីបង្កើតជីថលស្ទីកឃើ ដោយផ្អែកលើការយល់ឃើញរបស់ពួកគេអំពីផលិតផលនៅក្នុងរដូវ Fall/Winter នេះ។ រូបស្ទីកឃើទាំងអស់អាចរកបាននៅលើ microsite charleskeith.com/curates យុទ្ធនាការនេះបានដាក់បង្ហាញនៅខែតុលាឆ្នាំ 2017 ជាមួយវិចិត្រកររូបឌីជីថល កញ្ញា Savana Ogburn និង កញ្ញា Meriç Canatan ។ នៅក្នុងការបន្ថែមនៃ #CHARLESKEITHCURATES ស៊េរីទី 2, CHARLES & KEITH បាន សហការជាមួយ Chifumi Krohom, ប្រទេសកម្ពុជា។

តាមរយៈ microsite នេះ #CHARLESKEITHCURATES ស៊េរីទី២បានបង្កើតអោយមាន system ដែលបើកជាសាធារណៈដែលរួមមានរូបគំនូរផ្ទាល់ខ្លួនដ៏ពិសេសដើម្បីជំរុញអោយមានការចែករំលែកទៅលើបណ្តាញសង្គមដើម្បីជាការចូលរួមសសើរដល់ស្នាដៃរបស់វិចិត្រករ។

Chifumi គឹជាវិចិត្រករជនជាតិបារាំងម្នាក់ ដែលតាំងទីលំនៅនៅទីក្រុងភ្នំពេញ គាត់ចាប់អារម្មណ៍លើសោភ័ណភាពនៃទីក្រុង ដែលលោកកំពុងធ្វើការលើសមិទ្ធផលធំៗ នៅតាមទីសាធារណៈ តាមរយៈការផាត់ពណ៌ធម្មតា ទៅជាការគូររូបតាមជញ្ជាំង ឬក៏ការគូររូបបែបដាក់តំឡើង។​ នៅក្នុងបណ្ដារូបព្រីនផ្សេងៗ លោកធ្លាប់បានជូបប្រទះនឹងជម្លោះផ្នែកវប្បធម៌ពីវប្បធម៌ពីអតីតការរបស់សហរដ្ឋអាមេរិក និងសម័យកាលរុងរឿងរបស់កម្ពុជានៅកំឡុងទសវត្ស​ 60។

ស្នាដៃសិល្បៈរបស់លោក Chifumi ត្រូវបានដាក់បញ្ចូលនៅទំព័រ charleskeith.com/curates ហើយក៏ត្រូវបានដាក់បង្ហាញនៅ CHARLES & KEITH, AEON Mall ដែលនឺងប្រារព្ធខួបលើកទី1 ជាមួយនឺងសកម្មភាពផ្សេងៗទៀតផងដែរ។

គួរបញ្ជាក់ផងដែរថា CHARLES & KEITH ចាប់ផ្តើមឡើងដោយទស្សនៈវិស័យក្នុងការផលិតឡើងនូវចង្វាក់ផលិតផលគ្រឿងតុបតែងលំអដែលពោរពេញ ដោយការច្នៃប្រឌិត និងការច្នៃម៉ូដបែបសិល្បៈសំរាប់បណ្តានារីទាន់សម័យនិងថ្លៃថ្នូរ។ ដើម្បីឆ្លើយតបអោយបានទាន់ពេលវេលាទៅនឹងការគ្រប់គ្រង និងផ្គត់ផ្គង់តំរូវការសំរាប់ទីផ្សារពិភពលោក ម៉ាកផលិតផលនេះបានធ្វើការយ៉ាងស្អិតរមួតជាមួយនឹងដៃគូអាជីវកម្មរបស់ខ្លួនដើម្បីធានាអោយបាននូវសន្ទុះអភិវឌ្ឍន៍របស់ខ្លួនឆាប់រហ័ស។

ចំនុចលេចធ្លោនៃម៉ាកផលិតផលនេះស្ថិតនៅលើការប៉ិនប្រសប់និងការរួមបញ្ចូលគ្នាសំរាប់សំលៀកបំពាក់ជាមួយនឹងបណ្តាផលិតផលបន្ថែមពីលើដូចជា កាបូប ខ្សែក្រវ៉ាត់ បណ្តោងសោ គ្រឿងតុបតែងបន្ថែមទៅលើគ្រឿងបច្ចេកវិទ្យា គ្រឿងអលង្ការ និង​វ៉ែនតា។​

បច្ចុប្បន្ននេះ CHARLES & KEITH គឺជាម៉ាកពេញនិយម ដែលមិនងាយនឹងមានម៉ាកផ្សេងណាអាចប្រដូចបានជាមួយនឹងម៉ូដផលិតផលដែលងាយស្រួលក្នុងការប្រើប្រាស់ អាចរកបាននៅក្នុងទីផ្សារដែលមានទីតាំងហាងស្ថិតនៅបណ្តាតំបន់សំខាន់ៗដែលមានសកម្មភាពទីផ្សារយ៉ាងមមាញឹកលើជុំវិញពិភពលោក។ ការប្តេជ្ញាចិត្តក្នុងការផ្គត់ផ្គង់ទាន់ពេលវេលា និងសេវាកម្មដ៏ល្អឥតខ្ចោះសំរាប់នារីទាន់សម័យម៉ូដពេញនិយម ជាមួយនឹងការទិញទំនិញនៅលើគេហទំព័រ CHARLESKEITH.COM ដែលមានសំរាប់បណ្តាប្រទេសជាច្រើនដូចជាសហរដ្ឋអាមេរិច បណ្តាប្រទេសប៉ែកអាស៊ីប៉ាស៊ីហ្វិក និងបណ្តាប្រទេសប៉ែកអឺរ៉ុប។

COMMENTS