ក្រុមហ៊ុនផលិតសម្ភារះសិក្សា DHA Siamwalla Ltd ធ្វើពិធីជប់លៀងថ្លែងអំណរគុណជូនអតិថិជនដែលគាំទ្រផលិតផលរបស់ខ្លួន

រាជធានីភ្នំពេញថ្ងៃទី ២១ ខែតុលាឆ្នាំ ២០១៧ – ក្រុមហ៊ុន DHA Siamwalla Ltd., ជាក្រុមហ៊ុនផលិតសម្ភារៈសិក្សា និងសម្ភារៈការិយាល័យដែលគុណភាពខ្ពស់ មានអាយុកាល ជាងមួយសតវត្សរ៍ មកហើយ ត្រូវបានបង្កើតឡើងនៅទីក្រុងបាងកក ប្រទេសថៃតាំងពីឆ្នាំ ១៩០៧មកម្ល៉េះ កំពុងពង្រីក វិសាលភាព និងសក្តានុពលរបស់ខ្លួនមកកាន់ប្រទេសកម្ពុជា។ ក្រុមហ៊ុននេះមានផលិត និងចែកចាយ សម្ភារៈការិយាល័យដែលមានគុណភាពខ្ពស់ជាច្រើនប្រភេទរួមទាំងសឺមីក្រូណូ និងប្រអប់ទុកឯកសារហ្វូលឌ័រ(Folder) សៀវភៅសរសេរ និងផលិតផលគូល័រផាត់ពណ៌ ក្រោមស្លាកសញ្ញាច្រើនជាង ១៥ប្រភេទ ដែលស្លាកសញ្ញានិមួយៗ មានកេរ្តិ៍ឈ្មោះល្បីខាងគុណភាព នឹងទទួលបានការពេញនិយម ក្នុងការប្រើប្រាស់យ៉ាងច្រើន ទាំងសុវត្ថិភាពនិងចំណូលចិត្តនៃការរចនាម៉ូដ។ DHAS គឺជាក្រុមហ៊ុន ដំបូងគេនៅអាស៊ីដែលមានផលិតគ្រឿងលោហៈដោយផ្ទាល់ខ្លួន និងម៉ាស៊ីនផលិតហ្វីលប្លាស្ទិក (Plastic film extrusion) សម្រាប់ផលិតវត្ថុជាខ្សែចង្វាក់ផលិតកម្ម នាំទៅដល់ការផលិតនូវផលិតផល បែប Polypropylene ដែលនាំមកនូវការកាត់បន្ថយលើការចំណាយ និងបង្កើនសុវត្ថិភាពដល់ ផ្នែកសុខភាពរបស់អតិថិជនកាន់តែច្រើនឡើង ព្រមទាំងចូលរួមក្នុងការថែរក្សាបរិស្ថាន ផងដែរ។


ផលិតផលរបស់ក្រុមហ៊ុន DHAS បានកំពុងលក់នៅទូទាំងប្រទេសកម្ពុជា អស់រយៈពេលជាងមួយទសវត្សមកហើយ។ នៅក្នុងពិធីជប់លៀងថ្លែងអំណរគុណអតិថិជន ដែលរៀបចំទ្បើងដោយក្រុមហ៊ុនកាលពីពេលថ្មីៗនេះនៅសណ្ឋាគារសូហ្វីតែលភោគីត្រា ភ្នំពេញ លោក Suharit Siamwalla នាយកគ្រប់គ្រង ក្រុមហ៊ុន DHAS បានមានប្រសាសន៍ថា “ប្រទេសកម្ពុជា គឺជាទីផ្សារដ៏សំខាន់មួយ ហើយយើងមានគម្រោងណែនាំនូវផលិតផល ដ៏អស្ចារ្យ និងមានគុណភាព ខ្ពស់បន្ថែមទៀតនៅទីនេះ ស្របពេលដែលប្រជាជនកម្ពុជា បានទទួលស្គាល់និងពេញចិត្ត ជាមួយនឹងគុណភាពល្អរបស់ផលិតផលនៃយើង រួចជាស្រេចទៅហើយនោះ “។


នៅក្នុងពិធីជប់លៀងថ្លែងអំណរគុណអតិថិជននេះ មានអ្នកចែកចាយ និងលក់រាយចូលរួមប្រមាណជាជាង២5០នាក់ ជាពិសេសនៅក្នុងចំណោមអតិថិជនទាំងនោះ យើងមាន លោក ស៊ុន ប៊ុនទ្រី នាយកគ្រប់គ្រងនៃក្រុមហ៊ុន ទី ស៊ាង អ៊ីមផត អិចផត ដែលជាក្រុមហ៊ុនចែកចាយតែមួយគត់ ប្រចាំនៅក្នុងប្រទេសកម្ពុជារបស់ DHAS ក៏មានវត្តមានជាភ្ញៀវកតិ្តយសនៅ ក្នុងពិធីនេះដែរ។


លោក Suharit Siamwalla នាយកគ្រប់គ្រង ក្រុមហ៊ុន DHAS បានថ្លែងបន្តទៀតថា “ដើម្បីធ្វើដំណើរឆ្ពោះទៅមុខ DHAS មកទីនេះមិនត្រឹមតែណែនាំផលិតផលថ្មីៗប៉ុណ្ណោះទេ តែថែមទាំងដើម្បីពង្រឹងទំនាក់ទំនងរវាងអតិថិជនក្នុងស្រុកនិង DHAS ព្រមទាំងជម្រាបជូនអ្នក ទាំងអស់គ្នាអោយដឹងពីអ្វីដែលយើងកំពុងធ្វើ ហើយសំខាន់បំផុតគឺដើម្បីចាប់ផ្តើមធ្វើដំណើររួមគ្នា ពង្រីកវិសាលភាពនូវទំនុកចិត្តរបស់អតិថិជនកម្ពុជាក្នុងការជ្រើសរើសផលិតផលដែលមានគុណភាព។
លើសពីការចាប់ឆ្នោតផ្សងសំណាងនិងការផ្តល់លិខិតសរសើរ ក្រុមហ៊ុនក៏មានការ ផ្តល់ជូននូវ កម្មពិសេសៗជាច្រើនទៀត ដែលញាំងអោយកម្មវិធីនារាត្រីថ្ងៃនោះកាន់តែធ្វើឱ្យអ្នកគាំទ្រទទួល បាននូវភាពរីករាយ និងរំភើប សម្រាប់ការបញ្ជាទិញភ្លាមៗនៅនឹងកន្លែង។
ជាការពិតណាស់ទាំងគុណភាព ទាំងភាពច្នៃប្រឌិតនៃការរចនា ភាពធន់ ការគិតពីសុវត្ថិភាព ហើយអ្វីដែលសំខាន់បំផុតនោះគឺមិនប៉ះពាល់ដល់បរិស្ថាន ដែលទាំងនេះគឺជាស្លាកសញ្ញាសម្គាល់នៃ អ្នកឈ្នះពិតប្រាកដ។ ដូច្នេះយើងមិនចាំបាច់ឆ្ងល់ថាហេតុអ្វីបានជា DHAS នៅតែជាក្រុមហ៊ុននាំមុខគេ និងជាអ្នកផ្គត់ផ្គង់គ្រឿងបរិក្ខារដែលមានឈ្មោះល្បីផ្នែកសម្ភារៈសិក្សា និងការិយាល័យនោះទ្បើយ។

សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទង: –
លោក Rush Sa-Eiam នាយកគ្រប់គ្រងទីផ្សារកម្ពុជា
ទូរស័ព្ទ: +855 77 689 462
អ៊ីមែល: rush_s@dhas.com
គេហទំព័រ: www.dhas.com

COMMENTS