ក្រុមហ៊ុន Ganzberg ធ្វើការប្រគុំតន្រ្តីលើកំពូលភ្នំបូកគោដើម្បីប្រមូលប្រាក់ជូនមន្ទីរពេទ្យគន្ធបុប្ផា

កាល⁣ពីថ្ងៃទី ២០ ខែតុលាកន្លងទៅនេះ⁣ក្រុមហ៊ុនស្រាបៀរ Ganzberg បានសន្និសិទកាសែតស្តីពីការប្រគុំតន្រ្តីដ៏ធំនៅលើកំពូលភ្នំបូគោ (Ganzberg Advanture Music Festival) ដែលក្នុងនោះមានការចូលរួមពីសំណាក់តារាចម្រៀងដែលត្រៀមក្នុងការសម្តែងនៅថ្ងៃទី២៨ ខាងមុខនេះផងដែរ។ ជាមួយនឹង Concert ដ៏កក្រើកនេះផងដែរក៏មានការរត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុង និងការប្រណាំងកង់នៅលើកំពូលភ្នំបូគោនេះទៀតផង។ អ្វីដែលកាន់តែពិសេសគឺថវិកាដែលប្រមូលបានពីកម្មវិធីមួយនេះនឹងធ្វើការផ្តល់ជូនមន្ទីរពេទ្យគន្ធបុប្ផា ក្នុងការទ្រទ្រង់មន្ទីរពេទ្យ។

គួរបញ្ជាក់ផងដែរថា ការប្រគុំតន្រ្តីដ៏ធំនៅលើកំពូលភ្នំបូគោ (Ganzberg Advanture Music Festival) នឹងមានតារាចម្រៀងល្បីៗចូលរួមជាច្រើនដូចជា កញ្ញា ឪក សុគន្ធកញ្ញា ពេជ្រ សោភា លោក G-Devith កញ្ញា រ៉េត ស៊ូហ្សាណា លោក Step លោក ខាន់ ចេម P-sand ក្រុម Small world Small Band (ក្រុមតូច) និងក្រុម Mustache ផងដែរ៕

COMMENTS