កាមរីហាយប្រ៊ីដ បុកទំលុះចូលផ្ទះប្រជាពលរដ្ឋពេញទំហឹង ផ្អើលគេឯងកំពុងតែសំរាក

រាជធានីភ្នំពេញ៖ រថយន្តកាមេរីមួយគ្រឿងបានបើកទំលុះចូលផ្ទះប្រជាពលរដ្ឋ បណ្តាលឲ្យបាក់របងមុខផ្ទះអស់ចំនួន២ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ហេតុការណ៍បានកើតឡើងកាលពីយប់រំលងអធ្រាតឈានចូលថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅក្បែររបងវត្តសន្សំកុសល ស្ថិតក្នុងសង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តម៉ាកកាមរីហាយប្រ៊ីដ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AF-7315 បើកបរដោយបុរសចំណាស់ម្នាក់ ខណៈពេលកំពុងតែបើកបរស្រាប់តែមានម៉ូតូមួយគ្រឿងមិនចាំម៉ាកជិះយ៉ាងលឿន ធ្វើឲ្យអ្នកបើករថយន្តវាក់អើ ហើយបួងចង្កូតគេចម៉ូតូ ក៏ជ្រុលបុកចូលផ្ទះប្រជាពលរដ្ឋតែម្តង។ ហេតុការណ៍គ្រោះថ្នាក់នោះមិនបានបង្កគ្រោះថ្នាក់ដល់នរណាម្នាក់ឡើង ដោយគ្រាន់តែខូចខាតរថយន្ត និងបាក់របងផ្ទះប៉ុណ្ណោះ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញផ្នែកចរាចរណ៍បានចុះមកកន្លែងកើតហេតុ ហើយធ្វើការវាស់វែងយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំការដោះស្រាយ៕

COMMENTS