ចាប់បានក្រុមជនបរទេសជាង៤០នាក់ ពាក់ព័ន្ធករណីចាប់ជម្រិតតាមអ៊ិនធើណេតទៀត

ខេត្តព្រះសីហនុ៖ ក្រុមជនបរទេសចំនួន៤១នាក់ (ស្រី១១នាក់) មាន៦សញ្ជាតិផ្សេងគ្នាត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការបង្ក្រាប កាលពីវេលាម៉ោង ១០ និង៣៥នាទីព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅផ្លូវ៧០៥ ភូមិ២ សង្កាត់៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដោយជនសង្ស័យទាំងនោះជាប់ពាក់ព័ន្ធនឹងករណីចាប់ជម្រិតទារប្រាក់តាមប្រពន្ធអ៊ិនធើណេត។

តាមប្រភពមន្ត្រីនគរបាលអន្តោប្រវេសន៍ បានឲ្យដឹងថា សមត្ថកិច្ចបានចុះបង្ក្រាប នៅគោលដៅទី១. ឃាត់មនុស្ស ១៣នាក់ ស្រី៥នាក់ មាន៤សញ្ជាតិ ក្នុងនោះជនជាតិម៉ាឡេស៊ី, ថៃ, ឥណ្ឌូនេស៊ី និងវៀតណាម), ទី២. ឃាត់មនុស្ស ៣នាក់ ស្រីម្នាក់ ជនជាតិចិនទាំងអស់, ទី៣. ឃាត់មនុស្ស ១៧នាក់ ស្រី២នាក់ ជនជាតិម៉ាឡេ និងទី៤. ឃាត់មនុស្ស ៨នាក់ ស្រី៣នាក់ មាន២សញ្ជាតិ ចិន និងចិនតៃវ៉ាន់ ។ បច្ចុប្បន្នជនសង្ស័យទាំងអស់ ត្រូវបានបញ្ជូនទៅ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ៕

COMMENTS