អាយុទើប១៣-១៤ឆ្នាំ ពពាក់ពពូនគ្នាជក់គ្រឿងញៀនពេញហ្នឹង

រាជធានីភ្នំពេញ៖ កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧ កម្លាំង​នគរបាលប៉ុស្តិ៍រដ្ឋ​បាល​មនោរម្យ ខណ្ឌ៧មករា បានសហការ​ជាមួយ​ប្រធានភូមិ ចុះត្រួតពិនិត្យ​រដ្ឋបាលមូលដ្ឋាន​ បានធ្វើការឃាត់ខ្លួនជន​សង្ស័យ​ចំនួន៥នាក់ (ស្រី៣ និងប្រុស២នាក់) ទាក់ទងនឹង​ករណីប្រើប្រាស់​គ្រឿងញៀន នៅផ្ទះលេខ១១៨​អឺ៤ ផ្លូវ១២៨ ភូមិ៣ សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ជនសង្ស័យ​ប្រើប្រាស់ទាំង​នោះរួម​មាន​ឈ្មោះ ៖ ១-គឹម អៀងវីរៈ ភេទប្រុស អាយុ១៤ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ទីលំនៅផ្ទះលេខ៥អឺ២ ផ្លូវ៥៣ សង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ។ ២-ម៉ក ចាន់សោភា ភេទស្រី អាយុ១៣ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅ​ផ្ទះទីលំនៅផ្ទះលេខ​១៧២អឺ៣ ផ្លូវ១៣៤ សង្កាត់មិត្តភាព ខណ្ឌ៧មករា។ ៣-កែម វិចិត្រ ភេទប្រុស អាយុ​១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ទីលំនៅផ្ទះលេខ១១៦អឺ៤ ផ្លូវ១២៨ សង្កាត់មនោរម្យ ខណ្ឌ៧មករា។ ៤-កែវ ចាន់ផល្លា ភេទស្រី អាយុ១៤ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ទីលំនៅផ្ទះលេខ១៥៤អឺ១ ផ្លូវ១៦៩ សង្កាត់វាលវង់ ខណ្ឌ៧មករា។ ៥-យ៉ាន រៀបសា ភេទ ស្រី អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ទីលំនៅផ្ទះមិន​ពិតប្រាកដ។

បច្ចុប្បន្នជន​សង្ស័យនិងវត្ថុតាង កំពុងឃាត់ខ្លួន​ជាបណ្តោះអាសន្ន​នៅអធិការដ្ឋានន​គរបាល ខណ្ឌ៧មករា ដើម្បីសាកសួរ និងកសាង​សំណុំរឿង​ចាត់ការ​តាមផ្លូវច្បាប់ ៕

COMMENTS