រំជួលចិត្ត ! អ្នកបើករថយន្តក្រុងម្នាក់ខំរៀបចំភាពភ្ញាក់ផ្អើលមួយដើម្បីសុំមិត្តស្រីរៀបការ ចុងក្រោយគេបែរជាលឺពាក្យបែបនេះពីមាត់នាងទៅវិញ

ប្រទេសចិន ៖ នៅពេលដែលយើងស្រលាញ់នរណាម្នាក់យើងតែងតែចង់អោយមនុុស្សដែលយើងស្រលាញ់ទទួលបានសេចក្តីសុខបំផុត និងចង់បង្កើតភាពភ្ញាក់ផ្អើលដើម្បីធ្វើអោយគេមានអារម្មណ៍សប្បាយរីករាយ។ ប្រភពព័ត៌មានចិនបានរាយការណ៍ពីករណីរំជួលចិត្តមួយ ដែលបុរសជាអ្នកបើករថយន្តក្រុងបានរៀបចំការសុំរៀបការដ៏រំជួលចិត្តមួយសំរាប់មិត្តស្រីរបស់គាត់។ បើតាមប្រភពដដែលបានអោយដឹងថាភាគីខាងប្រុសគឺជាអ្នកបើករថយន្តក្រុងលេខ១២ ហើយគេបានស្គាល់មិត្តស្រីរបស់គេដំបូងខណៈពេលដែលនាងបានឡើងជិះរថយន្តក្រុងរបស់គេ។

បន្ទាប់ពីចាប់ផ្តើមស្គាល់គ្នាហើយរាប់អានមើលចិត្តមើលថ្លើមគ្នាអស់រយៈពេលជាង២ឆ្នាំ បុរសវ័យក្មេងដែលជាតៃកុងរថយន្តក្រុងនេះក៏បានសម្រេចចិត្តថានឹងសុំមិត្តស្រីរបស់ខ្លួនរៀបការ។ គេចង់បង្កើតភាពភ្ញាក់ផ្អើលមួយដល់រូបនាង គេក៏បានយករថយន្តក្រុងដែលជាកន្លែងផ្តើមស្នេហ៍ដំបូងរបស់ខ្លួនរៀបចំលម្អដោយប៉េងប៉ោង មិនត្រឹមតែប៉ុណ្ណោះនោះទេគេថែមទាំងបានដុតទៀនជារូបបេះដូងរួមជាមួយបាច់ផ្កានិងចិញ្ចៀនដ៏ស្រស់ស្អាតទៀតផង។ នារីដែលជាមិត្តស្រីមានការភ្ញាក់ផ្អើលនិងរំភើបយ៉ាងខ្លាំងនៅពេលដែលបានឃើញនៅទិដ្ឋភាពបែបនេះ នាងឆ្លើយយល់ព្រមជាមួយគេទាំងសប្បាយរីករាយយ៉ាងខ្លាំង អ្វីដែលនឹកស្មានមិនដល់ទៀតនោះនាងថែមទាំងបបួលគេទៅចុះសំបុត្រអាពាហ៍ពិពាហ៍អោយហើយទៀតផង៕


ប្រភព ៖ sanook

COMMENTS