ពិតជាកត្តញ្ញូមែន ! បុរសម្នាក់មិនខ្វល់ពីការនឿយហត់អៀវម្តាយឆ្លងកាត់ដីរាប់សិបគីឡូអស់រយៈពេលជាង៧ឆ្នាំ ដើម្បីនាំម្តាយទៅពិនិត្យសុខភាពអោយបានទៀងទាត់

ប្រទេសចិន ៖ មនុស្សដែលមានសំណាងបំផុតមិនប្រាកដថាសំដៅទៅលើតែមនុស្ស ដែលមានទ្រព្យសម្បត្តិច្រើននោះទេ អោយតែមានគ្រួសារដ៏កក់ក្តៅ និងកូនៗ ដែលមានចិត្តកត្តញ្ញូទៅគឺល្អបំផុតហើយ។ ប្រភពព័ត៌មានរបស់ចិនមួយបានរាយការណ៍ពីករណីដ៏រំជួលចិត្តមួយ ដែលកូនប្រុសម្នាក់សុខចិត្តអៀវម្តាយដើររាប់សិបគីឡូទៅពិនិត្យសុខភាពអស់រយៈពេលជាង៧ឆ្នាំ។ រឿងរ៉ាវនេះត្រូវបា​នគេប្រទះឃើញនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៧ ហើយគេក៏បានយកវាមកចុះផ្សាយក្នុងបណ្តាញសង្គមហើយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង។

បើតាមរយៈសម្តីរបស់បុរសជាកូនដែលមានវ័យ៥៤ឆ្នាំបានប្រាប់អោយដឹងថា ម្តាយរបស់គេមានជំងឺដែលត្រូវទៅពិនិត្យសុខភាពជាប្រចាំ តែេពួកគេមិនមានប្រាក់ច្រើននោះទេ។ ប្រាក់មួយចំនួនសំរាប់តែចំនាយក្នុងការពិនិត្យព្យាបាលជំងឺរបស់ម្តាយតែប៉ុណ្ណោះ យ៉ាងនេះហើយទើបគាត់សម្រេចចិត្តអៀវម្តាយឆ្លងកាត់ដីរាប់សិបគីឡូទម្រាំទៅដល់មន្ទីពេទ្យគាត់ធ្វើបែបនេះអស់រយៈពេលជាងប្រាំពីរឆ្នាំមកហើយ។ រូបភាពដែលគាត់អៀវម្តាយនេះបានទាក់ទាញចំណាប់អារម្មណ៍មនុស្សច្រើនណាស់អោយសរសើរដល់ទឹកចិត្តដ៏កតញ្ញូរបស់បុរសជាកូនម្នាក់នេះ៕


ប្រភព ៖ kapook

COMMENTS