បុរសម្នាក់ជិះរថយន្ត LAND CRUISER សេរីទំនើបជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវផ្ងារជើងច្រង៉ាង

ភ្នំពេញ៖ ករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តមួយគ្រឿងបើកបរក្នុងល្បឿនលឿនគេចពីរថយន្តមួយគ្រឿងទៀតជ្រុលទៅបករបាំថ្មពុះចែកទ្រូងផ្លូវបណ្តាលអោយក្រឡាប់ផ្ងាជើងឡើងលើ បង្ករការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២និង១០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវព្រះមុនីរ៉េត ម្តុំស្ពានអាកាសស្ទឹងមានជ័យ សង្កាត់មានជ័យ ខណ្ឌមានជ័យ។

ប្រភពពត៌មានពីអ្នកបើកបររថយន្តខាងលើបានអោយដឹងថា មុនកើតហេតុគាត់បានបើកបររថយន្តមួយគ្រឿងម៉ាក LAND CRUISER ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ ​2AG- 4981 ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើតតាមបណ្តោយផ្លូវមុនីរ៉េតក្នុង្បឿនលឿន លុះមកដល់ចំនុចកើតហេតុស្រាប់តែមានរថយន្តមួយគ្រឿងមិនចាំម៉ាកវ៉ាក់អឺជាមួយរថយន្តកាត់ទើបគាត់ព្យាយាមគេចហើយជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្តាលអោយផ្ងារជើងឡើងលើ តែសំណាងល្អមិនមាបង្ករគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរតាមផ្លូវ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះទៅកន្លែងកើតហេតុធ្វើការវាស់វែងយករថយន្តខាងលើទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំការដោះស្រាវជាបន្ត៕

COMMENTS