បុរសម្នាក់ត្រូវក្រុមចោរប្រដាប់ដោយដាវសាំម៉ូវៃកាប់ប្លន់យកម៉ូតូហើយរត់គេចខ្លួនបាត់ដោយសុវត្ថិភាព

ភ្នំពេញ៖ ករណីក្រុមចោរប្រដាប់ដោយដាវសាំម៉ូរៃប្លន់យកម៉ូតូមួយគ្រឿងពីជនរងគ្រោះម្នាក់បានសម្រេចតែសំណាងល្អជនរងគ្រោះគ្រាន់តែរងរបួសបន្តិចបន្តួច។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង១០នាទីយប់ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៧ នៅតាមបណ្តផយផ្លូវបេតុង៣០ម៉ែត្រ ស្ថិតក្នុងភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

តាមសម្តីជនរងគ្រោះបានអោយដឹងថា មុនកើតហេតុគាត់បានជិះម៉ូតូមួយគ្រឿងម៉ាក Zoomer-X ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ​1DO-7764 ចេញពីធ្វើការនៅម្តុំទួលពង្រក្នុងគោលបំណងជិះទៅផ្ទះតាមបណ្តោយផ្លូវបេតុងកើតហេតុលុះជិះមកជិតដល់ផ្ទះហើយស្រាប់តែលេចមុខជនសង្ស័យ៤នាក់ជិះម៉ូតូ២គ្រឿងមកពីក្រោយដកដាវសាំម៉ូរៃ​មកកាប់លើរូបគាត់បណ្តាលអោយគាត់ដួលហើយគ្នាវាបានលើកម៉ូតូយកទៅបាត់ និងគេចខ្លួនដោយសុវត្ថិភាព។​

ក្រោយកើតហេតុទើបគេឃើញមានវត្តមានសមត្ថកិច្ចចុះទៅសួរនាំជនរងគ្រោះនៅកន្លែងកើតហេតុ និងជូនជនរងគ្រោះទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលអោយសមត្ថកិច្ចជួយធ្វើការស្រាវជ្រាវស្វែងរកមុខសញ្ញាជនសង្ស័យមកផ្តន្ទាទោសតាមច្បាប់៕

 

 

COMMENTS