សាហាវបាត់! ក្រុមហ៊ុន PlayStation ប្រកាសទាក់ទងទៅនឹងដៃហ្គេមថ្មីរបស់ខ្លួន ដែលរចនាឡើងសម្រាប់លោក Donald Trump

កាលពីពេលថ្មីៗកន្លងទៅនេះ ក្រុមហ៊ុន PlayStation បានធ្វើការប្រកាសទាក់ទងទៅនឹងដៃហ្គេមថ្មីរបស់ខ្លួន ដែលរចនាឡើងដើម្បីសមល្មមទៅនឹងដៃរបស់លោក Donald Trump។ ជាការពិតណាស់ ដៃហ្គេមនេះមិនមែនត្រូវបានផលិតឡើងដើម្បីសម្រាប់តែលោកប្រធានាធិបតីនោះទេ ពោលគឺនរណាៗក៏អាចប្រើប្រាស់ដៃនេះបានដែរ។ មិនតែប៉ុណ្ណោះ ទីបំផុតលោក Trump អាចលេងហ្គេម Call of Duty ពេលទំនេរបានហើយ។

គួរបញ្ជាក់ផងដែរថា ដៃហ្គេមនេះតាមពិតឡើយគឺផលិតឡើងតម្រូវទៅនឹងដៃរបស់ក្មេងៗទេ ព្រោះវាមានទំហំតូចមែនទែន។ ហើយស្របពេលជាមួយគ្នានេះលោក Anand Agarwal អ្នកនាំពាក្យរបស់ក្រុមហ៊ុនបាននិយាយថា៖ ដៃហ្គេមនេះ មានទំហំតូចជាងដៃហ្គេម DualShock 4 រហូតដល់ទៅ 40ភាគរយឯណោះ ហើយមានប៊ូតុង និងកងបង្វឹលដែលរចនាឡើងដើម្បីតម្រូវចិត្តអ្នកមានដៃតូចតែម្ដង។

អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺ ដៃរបស់លោក Trump គឺមានទំហំតូចខ្លាំងណាស់។ លើសពីនេះទៅទៀត អ្នកដែលបានតែងតាំងជាបេក្ខជនប្រធានាធិបតីរបស់គណបក្សសាធារណរដ្ឋ ត្រូវបានដកហូតមកវិញក្នុងឆ្នាំ1997 ហើយប្រវែងពីម្រាមដៃកណ្តាលរបស់គាត់ដល់កដៃគឺត្រឹមតែ7,25 អ៊ីញប៉ុណ្ណោះ។

Fu

ខ្មែរណូត

ប្រភព៖ metro

 

COMMENTS