ព្រោះតែជំនឿលោកយាយម្នាក់បោះកាក់ចូលទៅក្នុងម៉ាស៊ីនយន្តហោះ ដើម្បីសុំសេចក្តីសុខ មានអីមិននាំសុខ បែរនាំទុក្ខទៅវិញ

ចិន៖ ស្ត្រីចំណាស់ម្នាក់ទៀតហើយ ដែលបានបោះកាក់សំណាងចូលទៅក្នុងម៉ាស៊ីនយន្តហោះ មុនពេលយន្តហោះចេញដំណើរ ដើម្បីបួសសួងឲ្យមានសំណាងល្អក្នុងពេលធ្វើដំណើរ។ ស្ត្រីចំណាស់ម្នាក់នេះមានឈ្មោះថា Fang អាយុ៧៦ឆ្នាំ។ ក្នុងថ្ងៃកើតហេតុគាត់បានឡើងជិះយន្តក្នុងប្រលានយ​ន្តហោះ Anqing ក្នុងខេត្ត Anhui ភាគខាងកើតប្រទេសចិន។ ដោយមានជំនឿលើព្រះជាម្ចាស់ និងមិនបានយល់ពីបញ្ហាប៉ះពាល់ដល់គ្រឿងម៉ាស៊ីនយន្តហោះ គាត់បានបោះកាក់សំណាងមួយចូលទៅក្នុងម៉ាស៊ីនយន្តហោះ។

នៅពេលដែលក្រុមការងារត្រួតពិនិត្យយ​ន្តហោះបានត្រួតពិនិត្យនឹងរកឃើញកាកដូចនេះ ពួកគេត្រូវចំណាយពេលយ៉ាងយូរ ដើម្បីយកកាក់នោះចេញមកវិញ បើមិនដូចនោះទេម៉ាស៊ីនយន្តអាចនឹងមានបញ្ហាដោយសារកាក់នេះនៅពេលហោះហើរ។ លោកយាយម្នាក់នេះត្រូវបានប៉ូលិសឃាត់ខ្លួនផងដែរ តែប៉ូលិសមិនបានរកឃើញថា គាត់ធ្វើសកម្មភាពនេះក្នុងគោលបំណងអ្វីផ្សេងក្រៅតែជាជំនឿនោះឡើយ។ កាលពីខែមិថុនាកន្លងទៅ ក៏មានករណីដូចគ្នានេះដែរ គឺមានស្រី្តចំណាស់វ័យ ៨០ ឆ្នាំម្នាក់បានបោះកាក់សំណាងចូលទៅក្នុងម៉ាស៊ីនយន្តហោះដែរ ហើយកាលនោះយន្តហោះត្រូវបានពន្យាពេលហោះហើរដល់ទៅ ៥ ម៉ោងឯណោះ ដើម្បីដោះស្រាយបញ្ហានេះ៕

ភក្តី

ប្រភព៖ shanghaiist

COMMENTS