បុរសម្នាក់ត្រូវរថយន្តក្រឡុកសុីម៉ង់ ក្រឡុកស្លាប់ដោយសារតែអ្នកបើកបររថយន្តខ្វះការធ្វេសប្រហែស

ភ្នំពេញ៖ បុរសជាកម្មករធ្វើការនៅការដ្ឋានសំណង់មួយកន្លែងត្រូវរថយន្តក្រឡុកសុីម៉ង់ត៍កិនស្លាប់ខណៈពេលជនរងគ្រោះកំពុងឈរលាងសម្អាតម៉ាសុីនក្រឡុក ដែលហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង២០នាទីព្រឹក ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៧ នៅការដ្ឋានសំណង់មួយកន្លែងស្ថិតនៅតាមបណ្តោយផលូវ១៨០០ ភូមិខ១ សង្កាត់ច្រាំងចំរេះ ខណ្ឌឬស្សីកែវ។

ប្រភពពត=មានពីសាក្សីដែលបានឃើញហេតុការណ៍នៅកន្លែងកើតហេតុបានអោយដឹងថា មុនកើតហេតុគេឃើញជនរងគ្រោះទៅឈរលើសុីទែនរថយន្តក្រឡុកសុីម៉ង់ដើម្បីលាងសម្អាតកំទេចសុីម៉ង់ ខណៈពេលជនរងគ្រោះកំពុងឈរលើនោះ ស្រាប់តែអ្នកបើកបររថយន្តក្រឡុកសុីម៉ងចុចកុងតាក់ក្រឡុកធ្វើអោយសុីទែនវិឡទាញជនរងគ្រោះធ្លាក់ចូលក្នុងសុីទែនកិនស្លាប់ភ្លាមៗ ចំណែកជនបង្ករបានរត់កេចខ្លួនបាត់។ ជនបង្ករខាងលើត្រូវគេស្គាល់ថាមានឈ្មោះ អេម ឌី ភេទប្រុស អាយុ៣៦ឆ្នាំ ជាអ្នកបើកបររថយន្តខាងលើ រីឯជនរងគ្រោះមានឈ្មោះ ភាព ប៊ុនហាង ភេទប្រុស អាយុ២០ឆ្នាំ៕

 

COMMENTS