កុំហក់នឹង ស្មាតហ្វូន ស៊េរីថ្មី HUAWEI nova 2i កាមេរ៉ា 4 បើកកម្ម៉ង់ភ្លាម ដាច់ស្តុកភ្លែត

ភ្នំពេញ៖ ក្រោយពីជោគជ័យខ្លាំង លើស្តុកទីមួយរួចមក ក្រុមហ៊ុនស្មាតហ្វូនឈានមុខ លំដាប់ពិភពលោក HUAWEI ប្រចាំកម្ពុជា បន្តទទួលកម្ម៉ង់ទុក ស្តុកទី២ របស់ស្មាតហ្វូនស៊េរីថ្មី កាមេរ៉ា 4 HUAWEI nova 2i តម្លៃត្រឹមតែ $329 មានថែមកាដូដ៍កក្រើក តម្លៃដ៍រន្ធត់ ពីថ្ងៃនេះ និងអាចទទួលទូរសព្ទ័បានចន្លោះពីថ្ងៃទី 05 ដល់ 10 វិច្ឆិកា ២០១៧។
អតិថិជនដែលខកខាន កម្ម៉ង់ពុំទាន់ស្តុកទី 1 របស់ស្មាតហ្វូន HUAWEI nova 2i អាចរួសរាន់ ធ្វើការកក់ទុកមុនសម្រាប់ស្តុកទី 2 ឥលូវនេះ នៅតាមបណ្តាហាងដែលមានបុគ្គលិកលក់ រឺ ស្លាកសញ្ញា Huawei ដើម្បីទទួលបាន បទពិសោធន៍ថ្មី បច្ចេកវិទ្យាថ្មី អ្វីដែលថ្មី អ្វីដែលប្លែក និងលេចធ្លោរជាង ស្អាតជាង ល្អជាង ស្តើងជាង ស្រាលជាង ថតរូបច្បាស់ជាង អេក្រង់ច្បាស់ជាង ថាមពលថ្មប្រើបានយូរជាង អ៊ីនធឺណែតលឿនជាង សេវាខ្លាំងកប់ជាង កាដូកដ៏ក្រើកកប់ច្រើនជាង តម្លៃពិសេសជាងស្មាតហ្វូនដ៏ទៃ និងទទួលបានកាដូដ៏កក្រើក ធំៗ ថែមៗ: (1) ដងថតរូប (Original Selfie Stick), (2) កាសធំពាក់ក្បាល សម្រាប់ស្តាប់តន្ត្រី (Original Big Head Ear Phone), (3) ក្រវិលទម្រទូរសព្ទ (Phone Ring), (4) អាវយឺតកាលីប (5) ស៊ីមស្មាតមួយ និងកពា្ចប់ធំម៉្មងរយៈពេល 12 សប្តាហ៍ឥតគិតថ្លៃ។


Huawei nova 2i គឺជាកំពូលស្មាតហ្វូនស៊េរីថ្មី កាមេរ៉ា 4 (ភ្លោះមុខ ភ្លោះក្រោយ) ដំបូងគេបង្អស់ ក្រោមរបកគំហើញថ្មី បច្ចេកវិទ្យាថ្មីរបស់ក្រុមហ៊ុន Huawei ។ HUAWEI nova 2i ត្រូវបានរចនាឡើងជាមួយនឹង អេក្រង់ធំ ពេញចិត្ត ពេញភ្នែក ពេញគែម 5.9 អ៊ីញ (HUAWEI FullView Display) ច្បាស់ថ្លាឆ្វង់កម្រិត 2K (1080*2160) ងាយស្រួលក្នុងការទស្សនាភាពយន្ត តន្រី្តចម្រៀង យូធូប បណ្តាញសង្គម និងកម្សាន្តគ្មានដែនកំណត់ ពិសេស Live Facebook រឺ Video Calls ច្បាស់កប់ ពេញបេះដូង លង់នឹងរាងស្អាត ស្តើង គែមស្អាត ស្រាល ធន់មាំ ងាយស្រួលកាន់ដោយដៃម្ខាង ជាមួយនឹងសមត្ថភាពកំពូលនៃកាមេរ៉ាភ្លោះមុខ 13MP/2MP ភ្ជាប់ជាមួយនឹង Smart Selfie Toning Flash ឯកទេសអ្នក Selfie មួយគ្មានពីរ អាចផ្តិតយករូបភាពច្បាស់ស្រស់ស្អាត Pro Mode បែបសិល្បៈ portrait, Wide Aperture, Effect, Bokeh ស៊ីវិល័យ និងរស់រវើក។ ចំណែកឯ កាមេរ៉ាភ្លោះ ខាងក្រោយវិញ 16MP/2MP មានសមត្ថភាពខ្លាំង អាចផ្តិតយករូបភាព បែបសិល្បៈ ស៊ីវិល័យ កម្រិតខ្ពស់ ព្រាលផ្ទៃខាងក្រោយបានស្រស់ស្អាតល្អ (bokeh) និងជួយបន្ថែមពន្លឺ សម្រាប់ទីតាំង ដែលមាន ពន្លឺខ្សោយ ដូចកាមេរ៉ាអាជីព។

HUAWEI nova 2i ត្រូវបានបំពាក់ដោយបន្ទះឈីប Octa-core Kirin 659, មាន រ៉េម (RAM) 4GB និង រ៉ូម (ROM) 64GB ប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android-7 ជាមួយនឹងថាមពលថ្មធំមហិមា 3,340mAh ស៊ីមពីរ ល្បឿនអ៊ីនធើណិតលឿនកប់ Best 4G LTE Smart Ever ផ្តល់ជូននូវបទពិសោធន៍ថ្មីអស្ចារ្យ កាន់តែលឿន និង អស់កង្វល់រឿងអស់ថ្ម ល្អប្រើ មិនមែនល្អមើល ប្រើអស់ចិត្ត តែមិនអស់ថ្ម ។


លោក អែម យុទ្ធូ ប្រធានផ្នែកទីផ្សារជាន់ខ្ពស់ ក្រុមហ៊ុន Huawei ប្រចាំកម្ពុជាបានឲ្យដឹងថា ស្មាតហ្វូនស៊េរីថ្មី កាមេរ៉ាភ្លោះមុខក្រោយ HUAWEI nova 2i កំពុងតែអង្រូនបេះដូងអ្នកប្រើប្រាស់ និងឆក់យកចំណែក ទីផ្សារ ស្មាតហ្វូនបានយ៉ាងប្រសើរ។ មកទល់ពេលនេះ សម្រាប់ស្តុកទីមួយ យើងទទួលបានការកក់ទុកមុន យ៉ាងច្រើនលើសលុបហួសពីការរំពឹងទុក បើទោះបីជា HUAWEI nova 2i ពុំទាន់បង្ហាញខ្លួនជាផ្លូវការក៏ដោយ អាស្រ័យហេតុនេះទើប Huawei ទទួលកម្ម៉ង់ទុកមុន ស្តុកទី 2 ចាប់ពីថ្ងៃនេះ ដោយអាចទទួលទូរសព្ទ័ថ្ងៃទី 05 ដល់ 10 វិច្ឆិកា 2017។
គួរបញ្ជាក់ថា រាល់អតិថិជនដែលបានកម្ម៉ង់ទុកមុន សម្រាប់ស្តុកទី 1 នឹងអាចទទួលបានកាដូយ៉ាងច្រើន សន្ធឹកសន្ធាប់ រួមទាំង ស្មាតហ្វូនស៊េរីថ្មី HUAWEI nova 2i កាមេរ៉ា 4 នៅថ្ងៃទី 21 ដល់ 23 តុលា ។

សម្រាប់ព័ត៌មានអំពីផលិតផល និងប្រូម៉ូសិនថ្មី Huawei ប្រូម៉ូសិនយក្ស គឺជាកម្មវិធី ថែមៗធំៗ ថែមឥតល្ហែ ថែមមួយកំប្លេរ ថែមមិនសំចៃ តម្លៃកប់ពេញចិត្តស្តូក ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី 31 ធ្នូ ឆ្នាំ 2017 ឫកាដូអស់ពីស្តុក។ អតិថិជន នឹងទទួលបានកាដូភ្លាមៗ ច្រើនកប់ចិត្ត ដោយគ្រាន់តែជាវ ស្មាតហ្វូន រឺថេប្លេត Huawei ម៉ូដែលណាមួយក៏បាន នៅតាមហាងលក់ទូរសព្ទនានា ដែលមានភ្នាក់ងារបុគ្គលិកលក់ រឺស្លាកសញ្ញា Huawei។

 

សម្រាប់ព័ត៌មានថ្មីៗពីHuawei
Youtube link: www.youtube.com/c/HuaweiMobileKH
Instagram link: www.instagram.com/huaweimobilekh
Facebook: www.facebook.com/huaweimobilekh
អ្នកតំណាង៖ ង៉ោ ម៉េងហ៊ួង / 010 44 99 06 / អ៊ីមែល៖ ngo.menghourng@huawei.com

COMMENTS