ពិតជាមិនធម្មតាមែន ! បុរសវ័យចំណាស់ប្រាំនាក់បានបង្កើតជាក្រុមតន្ត្រីពិសេសមួយ ដោយប្រើប្រាស់ឧបករណ៍ភ្លេងដែលពួកគាត់បានបង្កើតដោយខ្លួនឯងផ្ទាល់

ប្រទេសចិន ៖ អាយុគ្រាន់តែជាតួលេខប៉ុណ្ណោះវាមិនមានជាឧបសគ្គដែលអាចរារាំងអ្នកណាម្នាក់មិនអោយទៅដល់ក្តីសុបិន្ត និងការស្រលាញ់របស់គេនោះទេ។ ប្រភពព័ត៌មានចិនបានរាយការណ៍ពីករណីគួរអោយភ្ញាក់ផ្អើលមួយដែល​បុរសវ័យចំណាស់ប្រើប្រាស់ចានដែកយកមកធ្វើជាឧបករណ៍ភ្លេងជាង១០ប្រភេទ។ ដោយសារតែការស្រលាញ់ខាងផ្នែកតន្រ្តីនេះខ្លាំងពេក បុរសចំណាស់ទាំងប្រាំនាក់បាននាំគ្នាបង្កើតជាឧបករណ៍តន្ត្រីដោយខ្លួនឯង ដោយការប្រើប្រាស់ចានដែកមកកែច្នៃទៅជាឧបករណ៍ភ្លេងបែបបុរាណ។

បុរសវ័យចំណាស់ប្រាំនាក់បានរួមគ្នាបង្កើតជាវង់តន្ត្រីមួយក្រុម ពួកគាត់បានយកឧបករណ៍ដែលគាត់បានបង្កើ់តកើតឡើងក្រោមគំនិតច្នៃប្រឌិតដ៏ប្លែករបស់គាត់មកប្រើប្រាស់ក្នុងការប្រគំតន្ត្រីរបស់គាត់។ បើតាមប្រភពបានអោយដឹងថាបុរសវ័យចំណាស់ទាំងប្រាំនាក់នេះ មានអាយុប្រហែល៦៩ឆ្នាំ ពួកគាត់បាននិយាយថាគាត់ស្រលាញ់ខាងវិស័យសិល្បៈនេះខ្លាំងណាស់។ បើទោះបីជាពួកគាត់មានវ័យច្រើនក៏ដោយប៉ុន្តែគាត់មិនបានបោះបង់ក្តីស្រមៃរបស់ពួកគាត់នោះទេ ពួកគាត់តែងតែជួបជុំគ្នាហើយយកឧបករណ៍ទាំងអស់នោះយកមកលេងនៅពេលដែលទំនេរពីការងាររបស់ពួកគាត់៕


ប្រភព ៖ CHINA PLUS

COMMENTS