ពេជ្រ សោភា នឹករលឹកឪពុករបស់ខ្លួនដែលទទួលមរណភាពជិត ​៣ឆ្នាំ

តារាចម្រៀងជួរមុខប្រចាំផលិតកម្មរស្មីហង្សមាស អ្នកនាង ពេជ្រ សោភា តែងតែបម្រើអារម្មណ៍មហាជនជាមួយនឹងបទចម្រៀងទាំងមនោសញ្ចេតនា ហើយនឹងបទញាក់កន្ត្រាក់អារម្មណ៍ និងបានទទួលបានការគាំទ្រខ្លាំងពីទស្សនិកជន ។ ប៉ុន្តែនៅថ្ងៃនេះអ្នកនាង ពេជ្រ សោភា បានរំលឹកនឹកដល់ឪពុករបស់ខ្លួន ដោយបានបង្ហោះរូបភាព និងសារដែលបង្ហាញទុក្ខក្រៀមក្រំនៅលើបណ្តាញសង្គមថា ៖ ថ្ងៃនេះខ្ញុំនឹកពុកខ្លាំងណាស់ ពុកស្លាប់ចោលកូនជិត៣ឆ្នាំហើយ ពួកយើងបែកគ្នាយូរហើយពុក ។ ក្នុងនោះអ្នកគាំទ្រ និងមហាជននៅលើហ្វេសប៊ុកក៏សម្តែងក្តីអាណិតអាសូរ និងលើកទឹកចិត្តដល់អ្នកនាង ។ គួរបញ្ជាក់ផងដែលថាឪពុករបស់តារាចម្រៀង ពេជ្រ សោភា បានទទួលមរណភាពកាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤ ដោយរោគាពាធ ក្នុងជន្មាយុ ៧១ឆ្នាំ ៕ 

COMMENTS