ចំជាចម្លែកមែន ! កូនក្របីចម្លែកមួយក្បាលកើតមកស្រាប់តែមានក្បាលសងខាង ថែមទាំងមានជើងដល់ទៅ…ទៀតផង ត្រូវបានអ្នកស្រុកជឿថាមានបារមីថែរក្សា

ប្រទេសថៃ ៖ បើទោះបីនៅក្នុងសម័យនេះមនុស្សមានការជឿជាក់ខ្លាំងទៅលើផ្នែកវិទ្យាសាស្រ្តក៏ដោយ ក៏នៅតែមានប្រជាជនក្នុងតំបន់មួយចំនួននៅតែបន្តជឿជាក់ជាមួយនឹងជំនឿដែលមានតាំងពីបុរាណដែរ។ ប្រភពព័ត៌មានថៃបានរាយការណ៍ពីករណីមួយដែលធ្វើអោយកក្រើកពេញបណ្តាញសង្គមថៃ ដោយសារតែដសត្វក្របីមួយដែលកើតមកមានក្បាល២ កន្ទុយ២ និងជើងដល់ទៅ៦។ រឿងរ៉ាវនេះបានកើតឡើងនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧ នៅក្នុងស្រុក Muang ខេត្ត Nakhon Nayok លោក Jarun Champa Thong មានវ័យ៦៨ឆ្នាំត្រូវជាម្ចាស់របស់ក្របីចម្លែកមួយនេះ។

ប្រភពបានអោយដឹថារឿងហេតុបែបនេះមិនដែលធ្លាប់បានកើតឡើងពីមុនមកទេ បុរសជាម្ចាស់បានប្រាប់​ថាកូនក្របីមួយក្បាលនេះពិបាកកើត គាត់បានហៅគ្រូពេទ្យសត្វមកជួយបង្កើតទើបអាចបង្កើតវាចេញមកបាន។ គាត់សឹងតែមិនជឿនឹងភ្នែកខ្លួនឯងនោះទេនៅពេលដែលបានឃើញរូបរាងដ៏ចម្លែករបស់គោមួយក្បាលនេះ វាមានសភាពខុសពីគោធម្មតាត្រង់ថាវាមានក្បាលសងខាង មានកន្ទុយ២ ថែមទាំងមានជើងចំនួន៦ទៀតផង។ កូនក្របីដ៏ចម្លែកនេះត្រូវគេដឹងថាមានទំងន់ដល់ទៅ៥០គីឡូក្រាម បុរសជាម្ខាស់កូនក្របីនេះបានចាត់ទុកថាវាជាសត្វដែលនាំសំណាង។ អ្នកភូមិជាច្រើនបាននាំគ្នាយកម៉្សៅមកលាបនៅលើកូនក្របីចម្លែកនោះ ហើយបាននាំគ្នាអុជធូបបួងសួងសុំសេចក្តីសុខទៀតផង ដោយសារតែជឿថាវាជាសត្វដែលមានបារមីថែរក្សាម្ចាស់ក្របីមួយក្បាលនេះបានសម្រេចចិត្តយកវាទៅដាក់ក្នុងវត្ត៕

ប្រភព ៖ zliekr

COMMENTS