គួអោយអាណិតណាស់ ! លោកតាដែលមានវ័យ៧២ឆ្នាំយំសោកបោកខ្លួនជាខ្លាំង​ នៅពេលដែលដឹងថាប្រពន្ធដែលរួមរស់ជាមួយគ្នារាប់ឆ្នាំស្លាប់ចោល

ប្រទេសថៃ ៖ វាជារឿងធម្មជាតិទៅហើយសំរាប់មនុស្សការជួបត្រូវតែមានបែក ការកើតស្លាប់គ្មាននរណាម្នាក់ជៀសផុតនោះទេ។ តែសំរាប់មនុស្សគ្រប់គ្នាតែងតែមានការស្តាយស្រណោះនៅពេលដែល អ្នកជាកូន ជាឪពុកម្តាយ ជាសាច់ញាតិ ប្តីប្រពន្ធត្រូវឃ្លាតលាក់ទៅទាំងមិនបានត្រៀមចិត្តទុក្ខមុន។ ប្រភពពត៌មានថៃមួយបានចុះផ្សាយរឿងហេតុមួយដែលបានកើតឡើងនៅក្នុងថ្ងៃទី៤ ខែកក្កដា គឺលោកតាម្នាក់ដែលស្រែកយំយ៉ាងគួរអាណិតជាខ្លាំង នៅពេលដែលគាត់ដឹងថាប្រពន្ធដែលរស់នៅជាមួួយគ្នារាប់ឆ្នាំត្រូវបាត់បង់ជីវិតទៅភ្លាមៗបែបនេះ។ បើតាមប្រភពខាងលើនេះបានប្រាប់អោយដឹងថា រឿងរ៉ាវនេះកើតនៅក្នុងខេត្ត Pathum Thani លោកតាជាប្តីមានឈ្មោះ Prayoon Boonpak មានវ័យ៧២ឆ្នាំ រស់នៅតែពី៏អ្នកប្រពន្ធដែលមានឈ្មោះ Thong Khun Boonpak មានអាយុ៧៣ឆ្នាំ។

បើតាមសំដីរបស់លោកតាបាន​ប្រាប់ថាគាត់ និង លោកយាយបាន​​ចាប់ដៃសាងគ្រួសារហើយរស់នៅជាមួយគ្នារាប់ឆ្នាំមកហើយគាត់បន្តថា គាត់មានជំងឺមិនអាចកំរើកខ្លួនបាន​ រាល់ថ្ងៃគឺលោកយាយជាអ្នកមើលថែទាំគាត់សព្វគ្រប់បែប ដូចជាជូតខ្លួនអោយ លើកអាហារអោយបរិភោគ។ នៅថ្ងៃកើតហេតុវាដូចសព្វដងយ៉ាងអ៊ីចឹង បន្ទាប់ពីប្តូខោអាវអោយគាត់និង លើកអាហារអោយគាត់បរិភោគ ហើយលោកយាយក៏បានដើរទៅសំរាកលើកៅអីមើលទូរទស្សន៍។ លោកតាក៏គិតថាប្រពន្ធរបស់ខ្លួនដេកលក់ព្រោះគាត់ហៅលោកយាយដែលតែមិនភ្ញាក់ បន្ទាប់មកក៏មានអ្នកជិតខាងមកលេងទើបដឹងថា លោកយាយបានស្លាប់ទៅហើយ។ នៅពេលដែលដឹងថាប្រពន្ធរបស់ខ្លួនស្លាប់លោកតាបានស្រែកទ្រហោរយំយ៉ាងខ្លាំង ធ្វើអោយអ្នកក្នុងហេតុការណ៍ស្រក់ទឹកតាមដោយក្តីអាណីត៕
ខាងក្រោមនេះជាវីដេអូ តោះទស្សនាទាំងអស់គ្នា ៖

ប្រភព ៖ siamvariety

COMMENTS