ជាលើកទី ៥ហើយ ដែលតារាសម្ដែងស្រី Pat Napapa ត្រូវតុលាការ កោះហៅចូលមកបំភ្លឺរឿងក្តី

នៅព្រឹកថ្ងៃទី ៣ កក្កដា ម្សិលមិញនេះ តារាសម្តែងស្រីនាង Pat Napapa ដែលមានរឿងក្តីជាប់ពាក់ព័ន្ធជាមួយលុយកខ្វក់បានមកពីការជួញដូរគ្រឿងញៀនខុសច្បាប់របស់ស្វាមី ត្រូវបានតុលាការធ្វើការកោះហៅជាលើកទី ៥ ដោយការចូលខ្លួនមកតាមការណាត់របស់តុលាការនាលើកនេះ ជាមួយនឹងមេធាវីរបស់ខ្លួនផងដែរ។

ក្រោយការសាកសួររួចរាល់ ខាងភ្នាក់ងារពាក់ព័ន្ធ ក៏បានបញ្ជូនសំណុំរឿងក្តីទៅកាន់ព្រះរាជអាជ្ញា ហើយសាលក្រមបន្ត នឹងមានការណាត់ជួបជាថ្មីម្តងទៀត។ ក្រោយការសាកសួរតារាសម្តែងស្រីនាង Pat Napapa ក៏បានផ្តល់បទសម្ភាសន៍ជាមួយនឹងអ្នកសារព័ត៌មានថៃថា នាងនៅតែមានកង្វល់ចំពោះរឿងក្តីមួយនេះ ទោះបីជាមានការដោះស្រាយជាបន្តបន្ទាប់ក្តី ចំណែកឯរឿងក្តីរបស់ស្វាមីលោក Benz Racing វិញពេលនេះគឺខ្លួនក៏នៅមិនទាន់បានដឹងច្បាស់នៅឡើយដែរថា នឹងមានការធានាខ្លួនឱ្យនៅក្រៅឃុំ ឬអត់នោះទេ ព្រោះបច្ចុប្បន្ន រឿងក្តីនេះគឺស្ថិតនៅលើការចាត់ចែង របស់គ្រួសារលោក Benz Racing ផ្ទាល់តែម្តង៕

ប្រភព៖ kapook

 

COMMENTS