នេះគឺជាកាមេរ៉ារាងមូលរបស់ក្រុមហ៊ុន Samsung ដែលអាចចាប់រូបភាពបាន 360ដឺក្រេ និងមានកញ្ចក់ lens ដល់ទៅ 17

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Samsung បានប្រកាសទាក់ទងទៅនឹងផលិតផលកាមេរ៉ាថ្មីដែលមានឈ្មោះថា The 360 Round។ ទាក់ទងទៅនឹងសមត្ថភាពរបស់កាមេរ៉ានេះ គឺអាចចាប់យករូបភាពបានដល់ទៅកម្រឹត 360ដឺក្រេឯណោះ ពោលគឺជុំវិញខ្លួនតែម្ដង។ លើសពីនេះទៅទៀត វាត្រូវបានបំពាក់ដោយកញ្ចក់ lens ដល់ទៅ 17 និងបច្ចេកវិទ្យាមិនចូលទឹក និងធូលីដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចថតក្នុងទឹកបាន។

គួរបញ្ជាក់ផងដែរថា សម្រាប់អ្វីដែលពិសេសចំពោះក្រុមហ៊ុន Samsung គឺកាមេរ៉ានេះពុំត្រូវការកង្ហារត្រជាក់ទេ។ មិនតែប៉ុណ្ណោះ វាមានទម្ងន់ស្រាល និងស្ងាត់ជាងកាមេរ៉ាផ្សេងៗទៀត។ ខាងក្រោមនេះ គឺជាលក្ខណៈពិសេស៖

  • មានកាមេរ៉ាដល់ទៅ 17គ្រាប់ ដែលមួយមានទំហំ 2.8អ៊ីញ និងមាន sensor ទំហំ 2MP ក្នុងកម្រឹត Aperture f/1.8
  • មានឧបករណ៍ស្រួបសម្លេង6 និងអាចបន្ថែមរន្ធស្រូបសម្លេងបាន2 ទៀត
  • ឧបករណ៍ភ្ជាប់ប្រភេទ LAN និង USB-C
  • មានទំហំ RAM 10GB និងអង្គផ្ទុកទិន្នន័យ 40GB
  • អាចបន្ថែម SSD បាន 2TB និង SD Card បាន 256GB
  • មានទម្ងន់ 1.93kg
  • Power input 19V, 21.1A

Fu

ខ្មែរណូត

ប្រភព៖ theverge

COMMENTS