ពិតជាចម្លែកមែន ! គ្រោះថ្នាក់ចរាចរណ៍ដែលបង្ករឡើងដោយរថយន្តជាមួយនឹងយន្តហោះខ្នាតតូចមួយគ្រឿង បង្កើតជាការភ្ញាក់ផ្អើលពេញបណ្តាញសង្គម

អាមេរិក ៖ វាប្រហែលជាប្លែកបន្តិចប្រសិនបើយើងបានឃើញព័ត៌មានគ្រោះថ្នាក់ចរាចរណ៍មួយដែលបង្ករឡើង ដោយរថយន្តពីគ្រឿងនិងយន្តហោះតែយ៉ាងណាវាជារឿងពិតដែលបានកើតឡើងនៅក្នុងប្រទេសអមេរិក។ ប្រភពព័ត៌​មានបានរាយការណ៍ពីករណីមួយបង្ករអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារតែគ្រោះថ្នាក់ចរាចរណ៍ដ៏ចម្លែកមួយបណ្តាលអោយមនុស្សប្រាំនាក់រងរបួស។ រឿងរ៉ាវនេះបានកើតឡើងកាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧ យន្តហោះមួយគ្រឿងស្រាប់តែគ្រប់គ្រងការហោះហើរលែងបានក៏បានធ្លាក់ចុះមកចំកណ្តាលផ្លួវ West Palm Beach Road ក្នុងរដ្ឋផ្លរីដា ស្របពេលដែលរថយន្តពីរគ្រឿងបានបើកមកដល់ចំនុចនេះដែរ។

ក្រោយពីការប៉ះទង្គិចយ៉ាងខ្លាំងរវាងយន្តហោះខ្នាតតយូចនេះជាមួយនឹងរថយន្ត២គ្រឿងបានបង្ករអោយមានមនុស្ស៥នាក់រងរបួស ក្នុងនោះរួមមានទាំងនាក់បើកយន្តហោះពីររូបផងដែរ។ ក្រុមអ្នកជួយសង្រ្គោះបានមកដល់កន្លែងកើតហេតុភ្លាមៗនឹងបានបញ្ជូនជនរងគ្រោះបីនាក់ដែលរងគ្រោះថ្នាក់មិនដល់ជីវិតទៅមន្ទីរពេទ្យ ឯជនរងគ្រោះពីរនាក់ទៀតត្រូវស្លាប់បាត់បង់ជីវិតនៅនឹងកន្លែង។ ការិយាល័យព័ត៌មាន Fox News បានរាយការណ៍ថាមូលហេតុដែលធ្វើអោយយន្តហោះនេះធ្លាក់គឺបណ្តាលមកពីការលួចបាញ់ប្រហារ តែរឿងរ៉ាវពិតយ៉ាងណាក៏មិនទាន់មានមន្ត្រីពាក់ព័ន្ធណាម្ានក់ចេញមុខបញ្ជាក់នោះដែរ។ យ៉ាងណាពេលនោះក្រុមមន្ត្រីជំនាញកំពុងតែស៊ើបអង្កេតស្វែងរកព័ត៌មានពិត ដែលបណ្តាលអោយយន្តហោះខ្នាតតូបមួយគ្រឿងនេះត្រូវធ្លាក់មកយ៉ាងបែបនេះ៕


ប្រភព ៖ sanook

COMMENTS