សុំស្នេហ៍នាង២ឆ្នាំតែនាងមិនព្រម ផ្ទុះតណ្ហាចាប់នាងរំលោភ តែមិនបានសម្រេចក៏ចាប់ចងដៃនាងរួចយកដងអំបោសរុកប្រដាប់ភេទតែម្តង

រាជធានីភ្នំពេញ៖ បុរសម្នាក់មានចិត្តជាប់លួចស្រលាញ់នារីម្នាក់ ដែលជាអ្នកស្រុកជាមួយគ្នា ហើយបានធ្វើសកម្មភាពចាប់រំលោភទៅលើនាង តែមិនបានសម្រេចដោយសារបានប្រតាយប្រតប់គ្នាធ្វើអោយបុរស ដែលកំពុងឡើងភ្លើងកំដៅបានប្រអំពើហិង្សាចាប់ចងដៃនាង ហើយយកដងអំបោសទៅរុកប្រដាប់ភេទនារីរងគ្រោះបណ្តាលឲ្យរងរបួសធ្ងន់។ ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង ៥និង៣០នាទីល្ងាចថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅបន្ទប់ជួលក្នុងភូមិទួលពង្រ សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ ក្រោយពេលធ្វើសកម្មភាពហើយបុរសនោះបាន រត់គេចខ្លួនរហូតដល់វេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី២០ ខែតុលាឆ្នាំ២០១៧ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅ រួមជាមួយកម្លាំងជំនាញ អធិការដ្ឋានខណ្ឌ ស្រាវជ្រាវតាមចាប់ជនសង្ស័យបាន នៅក្បែរសាលាបឋមសិក្សាព្រះ អងអេង សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ជនសង្ស័យ ឈ្មោះ គុយ សុគុន ភេទប្រុស អាយុ២១ឆ្នាំ មុខរបរ កម្មករឃ្លាំងទំនិញ ស្នាក់នៅបន្ទប់ជួល ក្បែរសាលាបឋមសិក្សាព្រះអង្គអេង សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន មានស្រុកកំណើត ភូមិគេន្ធាក ឃុំសាគ្រាម ស្រុកប្រាសាទបល័ង្គ ខេត្តកំពង់ធំ ។ ចំណែកជនរងគ្រោះមានអាយុ២២ឆ្នាំ មុខរបរកម្មការនីរោងចក្រ ស្នាក់នៅផ្ទះជួលកន្លែងកើតហេតុ មានស្រុកកំណើត ស្រុកប្រាសាទបាល័ង្គ ខេត្តកំពង់ធំ។

តាមសម្តីនារីរងគ្រោះបានរៀបរាប់ទាំងទឹកភ្នែកឲ្យដឹងថា នៅក្នុងបន្ទប់ស្នាក់នៅរាល់ថ្ងៃមានគ្នា៥នាក់ ហើយនៅវេលាម៉ោង៤ល្ងាចថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧ នាងបានចេញមកពីរោងចក្រមុនគេ ហើយចូលផ្សាររកទិញម្ហូមរួចដល់វេលាម៉ោង៥ល្ងាចដើរចូលដល់បន្ទប់ជួលស្រាប់តែលេចមុចជនសង្ស័យចូលទៅដែរ ហើយខ្ទាស់គន្លឹះទ្វារជាប់ចាប់សម្រាតខោអាវចោលអស់ រួចចងដៃចងជើងធ្វើសកម្មភាពរំលោភ តែមិនបានសម្រេច  ក្រោយមកជនសង្ស័យក៏បានប្រើហឹង្សាដោយយកដងអំបោសរុកឆ្គៀលប្រដាប់ភេទ បណ្តាលឲ្យរងរបួសធ្ងន់ រហូតដល់មិត្តភ័ក្រស្នាក់នៅបន្ទប់ជាមួយមកដល់គោះទ្វារហៅ ទើបផ្អើល ជនសង្ស័យរត់គេចខ្លួន តែទោះជាយ៉ាងណាក្តី ជនសង្ស័យជាអ្នកស្គាល់គ្នារស់នៅស្រុក ភូមិជាមួយគ្នា ជាឱកាសមួយ ងាយស្រាវជ្រាវតាមចាប់ខ្លួន ។

បើតាមសម្តីសារភាពរបស់ជនសង្ស័យរៀបរាប់ទាំងទឹកមុខញញឹមថា ខ្លួននិងនាងគឺជាអ្នកស្រុកជាមួយគ្នា ហើយតាំងបែកគ្នាមកធ្វើការនៅភ្នំពេញរាងខ្លួន ក៏ជួបគ្នាខ្លួនក៏តាមលួចស្រឡាញ់ សុំស្នេហ៍នាងអស់រយៈពេល២ឆ្នាំកន្លងមកដែរ និងធ្លាប់បានចូលស្តីដណ្តឹងនាងទៀត តែនាងមិនព្រម ហើយខ្លួនខំព្យាយាមណាស់ តែនាងចេះតែបដិសេដិ។ ជនសង្ស័យបានបន្តទៀតថា ខ្លួនខំស្រាវជ្រាវរកនាងថា រហូតដឹងថានាងទីតាំងខាងលើ ក៏លួចមកចាំមើលនាងរាល់ថ្ងៃ លុះមកដល់ល្ងាចថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧ ឃើញឱកាសល្អ នាងនៅក្នុងបន្ទប់ម្នាក់ឯង អត់ទ្រាំលែងបានសំដៅទៅបន្ទប់ជួលរបស់នាង សុំស្នេហ៍ម្តងទៀតមិនបានក៏ចាប់រំលោភតែម្តង តែមិនបានសម្រេចទេ រួចក៏យកដងអំបោសរុកចូលប្រដាប់ភេទនារីរងគ្រោះវិញតែម្តង។

តាមនគរបាលបានឲ្យដឹងថា ជនសង្ស័យខាងលើបានធ្វើសកម្មភាពល្មើសចូលទៅចាប់ចងដៃជើងនារីរងគ្រោះ ហើយចាប់រំលោភនារីម្នាក់នៅបន្ទប់ជួល ក្នុងភូមិទួលពង្រ សង្កាត់ចោមចៅ២ តែមិនបានសម្រេច ដោយសារប្រដាប់ភេទរបស់ជនសង្ស័យអត់ឡើង ទើបជនសង្ស័យប្រើអំពើហឹង្សា ដោយយកដងអំបោសទៅរុកប្រដាប់ភេទនារីរងគ្រោះ ហើយរត់គេចខ្លួនបាត់ ចំណែកនារីរងគ្រោះ ត្រូវបានសាច់ញាតិដឹកបញ្ជូនទៅពិនិត្យនៅមន្ទីរពេទ្យ រួចប្តឹងទៅសមត្ថកិច្ចតែម្តង ។ នគរបាលបន្តទៀតថា ក្រោយពីទទួលបណ្តឹងពីក្រុមគ្រួសារជនរងគ្រោះ ទើបកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅ និងកម្លាំងផ្នែកជំនាញ ក្រោមបញ្ជារបស់លោកវរសេនីយ៍ឯក យឹម សារ៉ាន់ អធិការខណ្ឌ ធ្វើការស្រាវជ្រាវ តាមអត្តសញ្ញាណ ជនសង្ស័យ ដែលបានរត់គេចខ្លួនក្រោយកើតហេតុ ទីបំផុតនៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៧ ទើបកម្លាំងតាមស្រាវជ្រាវ ចាប់ខ្លួនបានជនសង្ស័យដែលរត់ទៅសង្ងំលាក់ខួននៅ សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន រួចនាំទៅចូលប៉ុស្តិ៍ចោមចៅ ដើម្បីសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញចាត់ការបន្តទៅតាមនីតិវិធី ៕

បក្សីចាំក្រុង

COMMENTS