បុរសម្នាក់ដែលអោបកូនលោតទឹកសម្លាប់ខ្លួនពីលើស្ពានគីហ្សូណាកាលពីព្រឹកមិញ សមត្ថកិច្ចសង្គ្រោះបានហើយនៅឡើយតែក្មេងអាយុ២ឆ្នាំរកមិនទាន់ឃើញ

កំពង់ចាម៖ បុរសម្នាក់បានជិះរថយន្តដឹកទឹកសុទ្ធមកឈប់លើស្ពានីហ្សូណាហើយលោតទឹកសម្លាប់ខ្លួនដោយមានអោបកូនប្រុសលោតទៅជាមួយកាលពីវេលាម៉ោងជិត១០ព្រឹក ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៧ ពេលនេះសមត្ថកិច្ចបានជួយសង្គ្រោះជីវិតបុរសជាឪពុករួចផុតពីសេចក្តីស្លាប់ហើយ តែកូនប្រុសអាយុ២ឆ្នាំនៅមិនទាន់រកឃើញនៅឡើយ។

ប្រភពពត៌មានពីសមត្ថកិច្ចបានអោយដឹងថា កាលពីវេលាកើតហេតុគេឃើញបុរសខាងលើជិះរថយន្តដឹកទឹកសុទ្ធមកឈប់នៅលើស្ពានគីហ្សូណាហើយអោបកូនប្រុសអាយុប្រហែល២ឆ្នាំលោតចូលទៅក្នុងទឹកបាត់។ ភ្លាមៗនោះ សមត្ថកិច្ចបានសហការជាមួយប្រជានេសាទចុះជួយសង្គ្រោះបុរសនោះរួចផុតពីសេចក្តីស្លាប់ តែកួរអោយស្តាយដែលមិនអាចជួយសង្គ្រោះក្មេងអាយុ២ឆ្នាំបាន រហូទមកដល់ពេលនេះមិនទាន់រកឃើញនៅឡើយ។

ក្រោយពីជួយសង្គ្រោះបុរសនោះហើយ សមត្ថកិច្ចបាននាំខ្លួនទៅធ្វើការសាកសួរ និងកម្លាំងមួយផ្នែកទៀតបន្តស្វែងរកកុមាររងគ្រោះដែលបាត់ក្នុងទឹកទន្លេ៕

COMMENTS