ស្តេចប្រដាល់ថៃ Buakaw Banchamek សាងផ្នួស ដោយសារតែ…

ថៃ៖ កំពូលកីឡាប្រដាល់ថៃគឺកីឡាករ Buakaw Banchamek ដែលជាវិរៈបុរសរបស់ប្រជាជនថៃជាច្រើនលាននាក់នោះ បានបួសជាព្រះសង្ឃហើយកាលពីព្រឹកមិញនេះ។ ការបួសជាព្រះសង្ឃនេះ​ត្រូវបានកំពូលកីឡាប្រដាល់ (Muay Tha) រូបនេះបាន ​អះអាងថា គឺដើម្បីជាការឧទ្ទិសកុសលដល់ព្រះវិញ្ញាណក្ខណ្ឌអតីតព្រះមហារក្សត្រថៃគឺ ព្រះអង្គម្ចាស់ភូមិវិបុល អាប់ឌុលយ៉ាដេត ដែលបានសោយទីវង្គត។

មុនពេលសាងផ្នួសកីឡាករវ័យ ៣៥ ឆ្នាំរូបនេះបានឲ្យដឹងផងដែរថា រូបគេនឹងបួសក្នុងរយៈពេលត្រឹមតែ៩​ថ្លៃប៉ុណ្ណោះ ហើយការបួស​ជាសង្ឃនេះក៏ជាការលាងបាបមួយចំនួនដែលធ្លាប់កើតមានក្នុងវិជិតរបស់គាត់ផងដែរ។ ប្រជាជនថៃដែលជាអ្នកគាំទ្រកីឡាកររូបនេះ បានសម្តែងនូវសេចក្តីស្រលាញ់ និងគោរពឥរិយាបថដ៏ល្អរបស់កីឡាករូបនេះជាខ្លាំង។ សូមបញ្ជាក់ថា Buakaw Banchamek គឺជាកីឡាករប្រដាល់ដែលមាន​ ប្រជាប្រិយភាពមួយរូបក្នុងប្រទេសថៃ រហូតដល់អ្នកខ្លះបានចាត់ទុករូបគេជាវិរៈបុរសបុរសជាតិទៀតផង៕

ភក្តី

ប្រភព៖ coconuts

COMMENTS