មន្ត្រីជាន់ខ្ពស់អាមេរិក៖ ក្រុមភេរវកមានគម្រោងចង់វាយប្រហារអាមេរិកតាមយន្តហោះ ឲ្យកាន់តែសាហាវជាងករណីបុកចូលអគារភ្លោះទៀត

មន្ត្រីសន្តិសុខជាន់ខ្ពស់អាមេរិកម្នាក់បាននិយាថា ក្រុមឥស្លាមជ្រុលនិយម និងក្រុមភេរវកម្មផ្សេងៗទៀត ជាពិសេសក្រុម ISIS តែម្ដង មានគម្រោងធ្វើភេរវកម្មតាមយន្តហោះ ដើម្បីកំទេចអាមេរិកឲ្យវិនាសខ្លាំងជាងភេរវកម្មបុកបំផ្ទុះអគារភ្លោះអាមេរិក ដែលបានកើតឡើងកាលពីថ្ងៃ១១ ខែកញ្ញា ឆ្នាំ២០០១ ទៅទៀត។ អ្នកស្រី​​ Elaine Duke ដែលជាលេខាធិការស្តីទីទទួលបន្ទុកលើសន្តិសុខមាតុភូមិសហរដ្ឋអាមេរិក បានថ្លែងដូចនេះក្នុងពេល ដែលអ្នកស្រីបានទៅទស្សនកិច្ចក្នុងស្ថានទូតអាមេរិកប្រចាំនៅទីក្រុងឡុងដ៏ ប្រទេសអង់គ្លេស។

លោកស្រ្តីបានបញ្ជាក់ទៀតថា កុំព្យូទ័រយួរដៃ (Laptop)​ គឺជាឧបករណ៍មួយដែលក្រុមភេរវនិយមបានយកមកប្រើប្រាស់ក្នុងការទំនាក់ទំនង រៀបចំផែនការ គ្រប់គ្រងលំហូរលុយ និងគ្រឿងផ្ទុះផ្សេងៗ ដើម្បីធ្វើភេវកម្មនេះ។ ដូចនេះលោកស្រីអំពាវនាវឲ្យមានការប្រុងប្រយ័ត្នខ្លាំងជាមួយនិងបញ្ហាគ្រប់គ្រងលើការធ្វើចរាចណ៍លើកុំព្យូទ័រយួរដៃតាមជើងហោះហើរ។ សូមបញ្ជាក់ថា ការពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ ក្រុមភេរវនិយមបានបញ្ជាយន្តហោះឲ្យទៅបុកកំទេចអគារភ្លោះក្នុងសហរដ្ឋអាមេរិក បានសម្លាប់មនុស្ស ២,៩៩៦ នាក់ (១៩ នាក់អ្នកជាក្រុមភេរវនិយម និង ២,៩៧៧ ជាប្រជាពលរដ្ឋស្លូតត្រង់) និងរបួសជាច្រើននាក់ទៀត៕

ភក្តី

ប្រភព៖ metro

 

 

COMMENTS