ផ្អើលពេញម៉ាឡេស៊ី ដោយសារតែគំរោងបំផ្ទុះគ្រាប់បែក៦គ្រាប់នៅក្នុងទីក្រុងកូឡាឡាំពួ

ម៉ាឡេស៊ី៖ យុវជនម៉ាឡេស៊ីចំនួន៣នាក់ត្រូវបានចាប់ខ្លួន បន្ទាប់ពីប៉ូលិសរកឃើញថា ពួកគេបានរៀបគម្រោងបំផ្ទុះគ្រាប់បែកកែឆ្នៃចំនួន៦គ្រាប់នៅក្នុងពិធីបុណ្យស្រាបៀរមួយ។ បើតាមប៉ូលិសម៉ាឡេស៊ីបានឲ្យដឹងថាយុវជនទាំងបីនាក់នេះ មានអាយុ​១៩ឆ្នាំ ហើយពួកគេមានទំនាក់ទំនងយ៉ាងជិតស្និតជាមួយនឹងក្រុមភេរវនិយម ហើយពួកគេមានជំនាញក្នុងការកែឆ្នៃគ្រាប់បែបបានយ៉ាងស្ទាតជំនាញ។

ភស្តុតាំងដែលបានរកឃើញបានបញ្ជាក់ថា គ្រាប់បែកដែលពួកគេកំពុងតែរៀបចំធ្វើឡើងនោះមានប្រសិទ្ធភាពអាចសម្លាប់មនុស្សបានជាច្រើននាក់ ប្រសិនបើពួកវាផ្ទុះឡើង។ បើតាមគម្រោងរបស់ពួកគេ ​គឺពួកគេចង់យកគ្រាប់បែកនេះមកបំផ្ទុះនៅក្នុងកម្មវិធីបុណ្យមួយ ដែលគ្រោងនឹងរៀបចំនៅថ្ងៃទី៦ និងទី៧ ខែតុលាកន្លងទៅនេះនៅក្នុងទីក្រុងកូឡាឡាំពួប្រទេសម៉ាឡេស៊ី តែក្រោយពីខាងអាជ្ញាធរស៊ើបដឹងពីករណីបំផ្ទុះ គ្រាប់បែកនេះ​ ទើបអាជ្ញាធរសម្រេចផ្អាកកម្មវិធីបុណ្យស្រាបៀរសិន។ ខាងប៉ូលិសមិនទានបញ្ចេញអត្តសញ្ញាណពិតប្រាកដរបស់ យុវជនទាំងបីនាក់នេះជាសាធារណៈនៅឡើយទេ ព្រោះតែកំពុងតែតាមដាន និងស្វែងរកអ្នកដែលជាប់ពាក់ព័ន្ធផ្សេងទៀត៕

ដោយ៖ ភក្តី

ប្រភព៖worldofbuzz

COMMENTS