រន្ធត់ខ្លាំងណាស់! រថយន្តតួរីកិនបុរសម្នាក់បែកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែង

រាជធានីភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ ដោយរថយន្តមួយគ្រឿងបានបុកម៉ូតូ បណ្តាលអោយស្លាប់បុរសម្នាក់ស្លាប់មួយរំពេចនៅនឹងកន្លែងកើតហេតុកាលពីវេលាម៉ោង ១៥និង៣០នាទី ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅត្រង់ចំណុច ផ្លូវវេងស្រេង ភូមិ ត្រពាំងថ្លឹង1 សង្កាត់ចោមចៅ1 ខណ្ឌពោធ៍សែនជយ័។ រថយន្តបង្កម៉ាកសាំយ៉ុងពាក់ស្លាកលេខភ្នំពេញ 2AF1974 ភ្នំពេញ ចំណែកម៉ូតូរងគ្រោះម៉ាក ហុងដា ធូដេ ពណ័ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1GD-8508។

ជនរងគ្រោះ ដែលស្លាប់បាត់បង់ជីវិតមានឈ្មោះ រិត ចាវ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅផ្ទះជួល ភូមិ ឫស្សី សង្កាត់ ស្ទឹងមានជយ័2 ខណ្ឌមានជយ័ មានស្រុកកំណើត នៅខេត្តសៀមរាប។

ប្រភពពីកន្លែងកើតហេតុបានអោយដឹងថា រថយន្តនិងម៉ូតូធ្វើដំណើរស្របទិសគ្នា រថយន្តមកពី លិចទៅកើត មកដល់កន្លែងកើតហេតុ ម៉ូតូក៏បានចាប់ហ្វ្រាំងដួលខ្លួនឯង បណ្ដាលអោយជនរងគ្រោះដួល នៅពេលនោះ ដោយសាម៉ូតូនៅជិតរថយន្តពេក រថយន្តចាប់ហ្វ្រាំមិនទាន់ក៏ជ្រុលបុក និងកិនជនរងគ្រោះ បណ្តាលឲស្លាប់តែម្ដង។

អ្នកបើកបររថយន្តត្រូវកម្លាំងនគរបាលចោមចៅ3ឃាត់បានភ្លាមយកមកប៉ុស្តិ៍។ អ្នកបើកបររថយន្តមានឈ្មោះ នៅ សីហា ភេទប្រុស អាយុ២៨ឆ្នាំ មុខរបររត់តាក់ស៊ី មានស្រុកកំណើតនៅភូមិ បឹងក្រទិព ឃុំជើងដែក ស្រុកកំពង់ត្របែក ខេត្ត ព្រៃវែង។ ចំណែករថយន្តបង្ករម៉ូតូរងគ្រោះ និងអ្នកបើកបរផ្នែកជំនាញចរាចរក្រុងនាំទៅកាន់ការិយាល័យចរាចរណ៍ជើងគោកនៃស្នងការនគរបាលរាជធានីភ្នំពេញដើម្បីចាត់ការតាមនិតិវិធី រីឯសព ប្រគល់ទៅអោយក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

បក្សីចាំក្រុង

COMMENTS