រូបភាពត្រជាក់ភ្នែករបស់ជ័យលាភី Huawei Photo Contest Seaon 4 នៅ សិង្ហបុរី មើលហើយស្បើយអារម្មណ៍

ការប្រកួតថតរូប Huawei Photo Contest រដូវកាលទី៤ បានបញ្ចប់ជាស្ថាពរបន្ទាប់ពីការប្រកួតប្រជែងយ៉ាងស្វិតស្វាញរបស់បេក្ខជនជាង៤០០នាក់មកពីទូទាំងប្រទេសកម្ពុជាកន្លងមក។ សម្រាប់បេក្ខជនដែលជាប់ចំណាត់ថ្នាក់លេខ១​ លោក សេង លូន និងលេខ ២ លោក គីម បូរិន កាលពីថ្ងៃ ១៨ ខែ សីហា ២០១៨ កន្លងទៅនេះ មានឱកាសទទួលបានដំណើរកំសាន្តទៅថតរូបនៅប្រទេសសឹង្ហបូរី​  ២ យប់ ៣ ថ្ងៃ ពីថ្ងៃ ០៧-០៩​ ខែ ០៩ ឆ្នាំ ២០១៨!!

តោះទស្សនារូភាពដ៏ត្រជាក់ភ្នែកពីបេក្ខជនជាប់ចំណាត់ថ្នាក់លេខ១ និង លេខ ២ នៅសិង្ហបុរីទាំងអស់គ្នា៖

១. រូបថតទាំង៥ន្លឹករបស់បេក្ខជនជាប់ចំណាត់ថ្នាក់លេខ១ ​ លោក សេង លូន បានប្រើប្រាស់ស្មាតហ្វូន Huawei P20 Pro ដែលសហការណ៌បច្ចេកវិទ្យាជាមួយក្រុមហ៊ុន Leica បំពាក់បច្ចេកវិទ្យា Master AI។

លក្ខណៈ​សម្បត្តិ​ពិសេសៗរបស់កាមេរ៉ា P20 Pro:
គ្រាប់​ទី​មួយ: ទំហំ 40MP ប្រភេទ RGB Sensor មាន Aperture f/1.8
គ្រាប់​ទី​ពីរ: ទំហំ 20MP ប្រភេទ Monochrome មាន Aperture f/1.6
គ្រាប់​ទី​បី: ទំហំ 8MP ប្រភេទ Telephoto អាច Zoom ដល់​កម្រិត 3x អម​មុខងារ OIS និង Aperture f/2.4
កាមេរ៉ា​មុខ: ទំហំ 24MP មាន Aperture f/2.0

២. រូបថតទាំង៥ន្លឹករបស់បេក្ខជនជាប់ចំណាត់ថ្នាក់លេខ២ លោក គីម បូរិនបានប្រើប្រាស់ស្មាតហ្វូន Huawei Nova3


Huawei_nova3 បំពាក់​កាមេរ៉ា​ 4 (4AI Camera) មុខ​ពីរ​គ្រាប់​ទំហំ 24M + 2MP និង​កាមេរ៉ា​ភ្លោះ​ខាង​ក្រោយ​ទំហំ 24M + 16MP ថត​បែប​អាជីព  បែប bokeh effect មានផ្ទៃ​ក្រោយ​ព្រាល​​ មុខងារ HDR Pro ធ្វើ​ឲ្យ​មាន​តុល្យភាព​ពន្លឺ​​​​​ ​កម្រិត Aperture F1.8 ។​​ បច្ចេកវិទ្យា AI សម្គាល់​ប្លង់​រូបភាព​ដោយ​ស្វ័យ​ប្រវត្តិ​ទាំង​ក្រោយ​និង​មុខ​​ជួ​យ​ការ​ថត​សែលហ្វី​ស្អាត​លេច​ធ្លោ  ៕