Galaxy Note 8 កំពុងទាមទារតម្រូវការខ្ពស់ក្នុងទីផ្សារកូរ៉េខាងត្បូង

កំពូលស្មាតហ្វូន Galaxy Note 8 បានទទួលកំណត់ត្រាថ្មីជាស្មាតហ្វូនដែលទទួលបាន Pre-order ច្រើនជាងគេមួយសប្ដាហ៍បន្ទាប់ពីការប្រកាសរបស់ក្រុមហ៊ុន។ យោងតាមរបាយការណ៍របស់ក្រុមហ៊ុន Samsung ម៉ូដែល 64GB ទទួលបានការគាំទ្រខ្លាំងជាងគេក្នុងទីផ្សារប្រទេសកូរ៉េខាងត្បូងសម្រាប់សប្ដាហ៍ទី2 នៃខែតុលាជាមួយនឹងបរិមាណ 28.3%។

ក្រុមហ៊ុនស្រាវជ្រាវ និងប្រឹក្សា ATLAS បានលើកឡើងពីចំណុចខ្លះៗបន្ទាប់ពីមានការ Pre-order រហូតដល់ទៅ 850,000គ្រឿងថា ក្រុមហ៊ុន Samsung បានលក់ចេញនូវកំពូលស្មាតហ្វូន Galaxy Note 8 រហូតដល់ទៅ 20,000 ទៅ 30,000គ្រឿងក្នុងសប្ដាហ៍ទី4 នៃខែកញ្ញា។

គួរបញ្ជាក់ផងដែរថា ក្នុងខែតុលា នេះក្រុមហ៊ុន Samsung នៅតែបន្ដលក់ចេញនូវកំពូលស្មាតហ្វូនត្រកូល Note ខ្លួនរហូតដល់ទៅ 10,000 ទៅ 20,000គ្រឿងក្នុងមួយថ្ងៃ។ តួលេខនេះគឺស្រដៀងគ្នាទៅនឹងពាក់កណ្ដាលឆ្នាំដំបូងនៃការប្រកាសចេញលក់របស់ Galaxy S8 ដែរ។

អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺ តម្រូវការនៃកំពូលស្មាតហ្វូន Galaxy Note 8 នឹងកើនឡើងរហូតដល់ទៅ 10លានគ្រឿងសម្រាប់ឆ្នាំ2017 នេះ។

Fu

ខ្មែរណូត

ប្រភព៖ gsmarena

COMMENTS