យីចំជាកំពូលអ្នកទិញមែន ! បុរសម្នាក់យកប្រាក់កាក់សុទ្ធជាង៣២០០០យ័នទៅទិញរថយន្តទំនើបមួយគ្រឿង ធ្វើអោយអ្នកលក់ជាង២០នាក់ប្រើពេលអស់៥ម៉ោងទើបរាប់ហើយ

ប្រទេសចិន ៖ បើទោះជាសម័យនេះមនុស្សភាគច្រើនចូលចិត្តយកប្រាក់របស់ខ្លួនដែលមានយកទៅដាក់ផ្ញើរនៅក្នុងធនាគា ព្រោះវាមានភាពងាយស្រួលក្នុងពេលដែលយើងចង់ទិញអ្វីមួយមិនបាច់យកប្រាក់ជាច្រើនតាមខ្លួននោះទេ។ ប្រភពព័ត៌មានចិនបានរាយការណ៍េពីករណីដ៏ហួសចិត្តមួយ ដែលធ្វើអោយកក្រើកពេញបណ្តាញសង្គមដោយសារតែបុរសម្នាក់បានយកប្រាក់កាក់ជាច្រើនរបស់ខ្លួនទៅទិញឡានដែលមានតម្លៃជាង២០០០០យ័ន។

រឿងរ៉ាវនេះបានកើតឡើងកាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៧ បុរសម្នាក់ដែលរស់នៅក្នុងខេត្ត Henan បានយកប្រាក់កាក់ជាង៣២០០០យ័នទៅទិញរថយន្តទំនើបមួយគ្រឿងដែលមានតម្លៃជាង២០០០០យ័ន។ ដោយសារតែបុរសម្នាក់នេះយកសុទ្ធតែប្រាក់កាក់សុទ្ធដែលមានចំនួនយ៉ាងច្រើនធ្វើអោយ កន្លែងលក់រថយន្តមួយនេះត្រូវប្រើបុគ្គលិកលក់ជាង២០នាក់ ក្នុងការរាប់ប្រាក់នេះអស់រយៈពេល៥ម៉ោងទើបអាចរាប់ប្រាក់ទាំងនោះអស់។
ខាងក្រោមជាវីដេអូ តោះទស្សនាទាំងអស់គ្នា ៖


ប្រភព ៖ CHINA PLUS

COMMENTS