លោក Diego Simeone សម្ដែងការខកចិត្តយ៉ាងខ្លាំងចំពោះ FIFA ដែលមិនដាក់ខ្សែប្រយុទ្ធ Antoine Griezmann ជាប់ឈ្មោះជាកីឡាករល្អបំផុតប្រចាំឆ្នាំ

គ្រូបង្វឹករបស់ក្លឹប Atletico Madrid លោក Diego Simeone សម្ដែងការខកចិត្តយ៉ាងខ្លាំងចំពោះ FIFA ដែលមិនដាក់ខ្សែប្រយុទ្ធ Antoine Griezmann ជាប់ឈ្មោះជាកីឡាករល្អបំផុតប្រចាំឆ្នាំ។

នៅក្នុងបទសំភាសន៍ជាមួយនឹងវិទ្យុមួយរបស់អេស្ប៉ាញ លោក Diego Simeone លើកឡើងថា៖ ចំពោះកីឡាករល្អលោកចូលចិត្តការលេងរបស់ Neymar ច្រើនជាង Mbappe ព្រោះដោយសារតែ Neymar ចូលចិត្តលេងជាក្រុមច្រើនជាងលេងម្នាក់ឯង។ ដូចកាល Neymar នៅ Barcelona រូបគេតែងតែលេងជាក្រុមក្រោមការដឹកនាំរបស់លោក Luis Enrique ខណៈដែល Mbappe ចូលចិត្តលេងតែម្នាក់ឯងជាជាងលេងជាក្រុម។ ប៉ុន្ដែសាកក្រឡែកមកមើល Griezmann វិញនៅក្នុងឆ្នាំនេះរូបគេធ្វើបានល្អណាស់ដោយជួយឲ្យបារាំងឈ្នះ World Cup និងជួយឲ្យ Atletico Madrid ឈ្នះពានរង្វាន់ Europa League និង UEFA Super Cup ដូច្នោះ Griezmann ក៏ត្រូវចាត់ទុកជាកីឡាករល្អបំផុតដែរ។ វាពិតជាអាម៉ាស់ណាស់សម្រាប់ FIFA ដែលមិនដាក់ឈ្មោះ Griezmann ជាប់ជាបេក្ខភាពដណ្ដើមពានរង្វាន់កីឡាករល្អបំផុតប្រចាំឆ្នាំ។ ជាការពិតខ្ញុំពិតជាសោកស្ដាយចំពោះកូនក្រុមរបស់ខ្ញុំ ហើយខ្ញុំពិតជាខកចិត្តខ្លាំងណាស់ចំពោះ FIFA លើរឿងនេះ។ 

បុត្រ

ប្រភព៖ 90min