បុរសម្នាក់បើកបររុឺម៉កម៉ូតូដឹកដែកធ្ងន់ចាប់ហ្វ្រាំងមុនជាប់ជ្រុលទៅបុកបង្កាន់ដៃស្ពានបណ្តាលអោយធ្លាក់ទឹកប្រឡាយបាក់.កស្លាប់ភ្លាមៗ

ភ្នំពេញ៖ បុរសម្នាក់ជាអ្នកបើកបររុឺម៉កដឹកដែកបានស្លាប់បាត់បង់ជីវិតភ្លាមៗនៅក្នុងប្រលាយលូទឹកស្អុយ ខណៈពេលកំពុងបើកបរចុះពីលើស្ពានចាប់ហ្វ្រាំងមិនជាប់បានជ្រុលទៅបុកនិងបង្កាន់ដៃស្ពានធ្លាក់ចូលប្រឡាយទឹកបាក់.កស្លាប់មួយរំពេច ដែលហេតុការណ៍នេះបានកើតឡើងកាលពី​វេលាម៉ោង១១និង៣០នាទីថ្ងៃត្រង់ ទី១៩ ខែតុលា ​ឆ្នាំ​២០១៧ ស្ថិតនៅស្ពានទី២ ប្រឡាយទឹកស្អុយក្នុងភូមិចំរើនផល សង្កាត់បឹងទំពុន ខណ្ខមានជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ​ ស្វាយ​ ចាន់ថន​ ភេទប្រុសអាយុ២៥ឆ្នាំ​ មុខរបរជាអ្នកសុីឈ្នួលដឹងអីវ៉ាន់ ស្នាក់នៅភូមិគោកបញ្ជាន់ សង្កាត់ចោមចៅ២ ខណ្ខពោធិ៍សែនជ័យ មានស្រុកកំណើតភូមិត្រពាំងស្តៅ ឃុំត្រពាំងស្តៅ ស្រុករមាសហែក ខេត្តស្វាយរៀង។

ប្រភពពត៌មានពីប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍នៅកន្លែងកើតហេតុបានអោយដឹងថា គេបានឃើញបុរសខាងលើ បើកបររុឺម៉កដឹកដែកចុះពីផ្លូវ២៧១ចុះចំណោតចូលផ្លូវភូមិចំរើនផល តាមផ្លូវស្ពានទី២ ស្រាប់តែរ៉ុម៉ក់ម៉ូតូជាន់ហ្វ្រាំងមិនជាប់ ខណៈពេលដែលមានរថយន្តមកបញ្ច្រាសទិសគ្នា បុរសរងគ្រោះខាងលើបានបើកទៅបុកនឹងបង្កាន់ដៃស្ពាន បណ្តាលអោយធ្លាក់ទៅក្រោមដួលបែកក្បាលនិងបាក់.កស្លាប់មួយរំពេចតែម្តង ភ្លាមៗនោះប្រជាពលរដ្ឋបាននាំគ្នាចុះទៅជួយយកគាត់ឡើងមកតែជាអកុសល់គាត់បានស្លាប់បាត់ទៅហើយ។

ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះធ្វើការវាស់វែងយករ៉ុម៉ក់ម៉ូតូទៅរក្សាទុកបណ្តោះអសន្ននៅនគរបាលចរាចរាណ៍ជើងគោករាជធានីភ្នំពេញ ចំណែកសពសមត្ថកិច្ចទាក់ទងទៅសាច់ញាតិមកទទួលសពយកទៅធ្វើបុណ្យតាមប្រពៃណី៕

COMMENTS