ជិះម៉ូតូឌុបប្រពន្ធទៅលេងស្រុកកំណើតទើបតែបានពាក់កណ្តាលផ្លូវស្រាប់តែជួបគ្រោះថ្នាក់ចរាចរណ៍ ប្តីស្លាប់ប្រពន្ធរងរបួសធ្ងន់ធ្ងរ

ត្បូងឃ្មុំ៖ ករណីគ្រោះថ្នាក់ចរាចរណ៍ម៉ូតូ២គ្រឿងបុកគ្នាបណ្តាលអោយមនុស្ស២នាក់ស្លាប់បាត់បង់ជីវិតយ៉ាងអនោចអធ័ម កាលពីយប់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧ នៅចំណុចភូមិទួលសំបូរ ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

ប្រភពពត៌មានពីសមត្ថកិច្ចបានអោយដឹងថា មុនកើតហេតុជនរងគ្រោះឈ្មោះ ឃឹម គ្រឿន ភេទប្រុស អាយុ៥០ឆ្នាំ ជាមន្ត្រីនគរបាល បានបើកបរម៉ូតូមួយគ្រឿងឌុបប្រពន្ធទៅលេងស្រុកកំណើត លុះធ្វើដំណើរបានពក់កណ្តាលផ្លូវស្រាប់តែ​ជួបគ្រោះថ្នាក់ចរាចរណ៍បុកជាមួយម៉ូតូមួយគ្រឿងទៀតបណ្តាលអោយឈ្មោះ ឃឹម គ្រឿន ស្លាប់បាត់បងជីវិតនៅកន្លែងកើតហេតុ និងប្រពន្ធរងរបួសបាក់ជើង រីឯភាគីម៉ូតូម្ខាងទៀតឈ្មោះ ស៊ាង សុផល​ ភេទប្រុស អាយុ៣៦ឆ្នាំ ស្លាប់បាត់បង់ជីវិត។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះទៅធញវើការវាស់វែងនៅកន្លែងកើតហេតុ បញ្ជូនជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យ ចំណែកសាកសពជនរងគ្រោះទាំង២នាក់ត្រូវបានប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យរៀងខ្លួន៕

COMMENTS