ពិតជារន្ធត់មែន ! អ្នកទេសចរណ៍ជិះពោងបណ្តែតលើសមុទ្រម្នាក់បិះនឹងត្រូវបាត់បង់ជីវិតកណ្តាលសមុទ្រ ដោយសារតែ…

ប្រទេសថៃ ៖ ការជិះពោងបណ្តែតនៅលើសមុទ្រកំពុងត្រូវបានពេញនិយមយ៉ាងខ្លាំងក្នុងពេលបច្ចុប្បន្ន ទេសចរណ៍ជាច្រើនដែលទៅលេងសមុទ្រ​សុទ្ធតែចូលចិត្តលេងបែបនេះ។ ប្រភពព័ត៌មានរបស់ថៃបានរាយការណ៍ពីករណីរន្ធត់មួយ ដែលបុរសជាអ្នកទេសចរណ៍បរទេសម្នាក់ជិះពោងបណ្តែតលើឹសមុទ្រសុខៗស្រាប់តែត្រូវខ្យល់បក់យ៉ាងខ្លាំងមួយធ្វើអោយគេរសាត់ផុតពីឆ្នេរ។ រឿងរ៉ាវនេះបានកើតឡើងកាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧ ក្រុមមន្ត្រីការពារ​ដែនសមុទ្របានរាយការណ៍ថាអ្នកទេស​ចរណ៍ម្នាក់ដែលបានជិះនៅលើពោងបណ្តែតនៅលើសមុទ្រ ត្រូវបានខ្យល់យ៉ាងខ្លាំងមួយបក់រសាត់ឆ្ងាយពីឆ្នេរ។

បើតាមប្រភពបានអោយដឹងថានៅខណៈពេលដែលបុរសជនជាតិបរទេសរូបនេះបានយកពោងទៅបណ្តែតដេកលេងនៅក្បែរៗឆ្នេរនោះ ស្រាប់តែមានខ្យល់បានបោកបក់យ៉ាងខ្លាំងភ្លាមៗនោះពោងរបស់គាត់ក៏បានរសាត់ទៅតាមកំលាំងខ្យល់ទៅដល់ណាក៏មិនដឹង។​ មន្ដ្រីការពារដែនសមុទ្រប៉ាតាយ៉ាទូកលេខ ៥០៤បានធ្វើដំណើរចេញ​ទៅស្វែងរក អ្នកទេសចរណ៍បរទេសដែលបានរសាត់បាត់ចេញពីបរិវេណឆ្នេរនោះ។ ក្រោយពីការប្រឹងប្រែងស្វែងរករយៈពេលជាច្រើនម៉ោង ក្រុមមន្រ្តីដែនសមុទ្របានរកឃើញអ្នកទេសចរណ៍ម្នាក់នោះស្ថិតនៅលើពោងរបស់គេ តែសម្លៀកបំពាក់របស់គេត្រូវបានប៉ើងបាត់អស់ពីខ្លួននៅសល់តែខោខ្លីមួយប៉ុណ្ណោះ៕


ប្រភព ៖ sanook

COMMENTS