ឃោរឃៅមែន! នារីម្នាក់សម្រាលកូន ហើយទុកកូនចោលឲ្យស្លាប់តែម្នាក់ឯងនៅក្នុងបន្ទប់ទឹក

ចិន៖ ស្រី្តម្នាក់ត្រូវបានចាប់ខ្លួនពីបទធ្វើមនុស្សឃាតដោយចេតនា​ បន្ទាប់ពីនាងបានសម្រាលកូនម្នាក់ និងបានទុកឲ្យទារកនោះស្លាប់នៅក្នុងបន្ទប់ទឹក។ ស្រ្តីរូបនេះមានឈ្មោះថា​ Liu អាយុ៣៩ឆ្នាំ រស់នៅក្នុងកោះតៃវ៉ាន់ ប្រទេសចិន។ ក្នុងថ្ងៃហេតុនាងរួមជាមួយនឹងមិត្តប្រុសមានឈ្មោះថា Chen បានចូលទៅស្នាក់នៅក្នុងសណ្ឋាគារមួយកន្លែង និងបានធ្វើការសម្រាលកូន​នៅក្នុងបន្ទប់ទឹក និងទុកឲ្យកូននោះស្លាប់នៅក្នុងចានបង្គន់តែម្តង។

ក្រោយធ្វើសកម្មភាពនេះរួចពួកគេបានចេញពីសណ្ឋាគារក្នុងម៉ោងខុសគ្នា ដើម្បីកុំឲ្យមានការសង្ស័យ តែយ៉ាងណាក្តីមានភស្តុតាំងជាច្រើននៅក្នុងបន្ទប់ដែលធ្វើគេអាចយល់បានពីអ្វីដែលពួកគេបានធ្វើនៅក្នុងបន្ទប់សណ្ឋាគារ។ នៅពេលដែលមន្ត្រីប៉ូលិសបានធ្វើការឃាត់ខ្លួនស្រ្តីខាងលើភ្លាម នាងបានប្រកែកថា នាងមិនបានធ្វើ ការរំលូតកូននោះទេ នាងគ្រាន់តែមានឈាមរដូវច្រើនខុសធម្មតាប៉ុណ្ណោះ ដែលបង្កឲ្យមានឈាមជាច្រើននៅក្នុងចានបង្គន់នោះ។

ហើយមិត្តប្រុសរបស់នាងវិញ បាននិយាយថា ពួកគេមិនដែលស្គាល់គ្នានោះទេ ហើយគាត់បានឃើញស្រ្តីម្នាក់នេះមិនស្រួលខ្លួននៅតាមដងផ្លូវ និងគ្រាន់តែជូននាងទៅសម្រាក់នៅក្នុងបន្ទប់សណ្ឋាគារតែប៉ុណ្ណោះ។ យ៉ាងណាក្តីប៉ូលិសបានបង្ហាញលទ្ធនៃការស៊ើប អង្កេត និងលទ្ធផលនៃការពិនិត្យ DNA ទើបពួកព្រមសារភាពតាមត្រង់។ ចុងក្រោយពួកគេត្រូវបានផ្តទ្ទាទោសពីករណីសម្លាប់ មនុស្សដោចេតនា៕

ភក្តី

ប្រភព៖ nextshark

COMMENTS