គ្រោះថ្នាក់កំរឃើញ យន្តហោះបុកជាមួយរថយន្ត បណ្តាលឲ្យមនុស្ស៥នាក់រងរបួសធ្ងន់

អាមេរិក៖ មនុស្ស៥នាក់បានរងរបួសធ្ងន់ បន្ទាប់ពីមានយន្តហោះខ្នាតតូចមួយគ្រឿងបានធ្លាក់មកបុកជាមួយនឹងរងយន្តពីរគ្រឿង។ ហេតុការរណ៍នេះបានកើតឡើងនៅតាមបណ្តោយផ្លូវ Petersburg ក្នុងរដ្ឋផ្លររីដា សហរដ្ឋអាមេរិក។ យន្តហោះដែលបង្កឲ្យមានគ្រោះថ្នាក់នេះបានហោះចេញពីព្រលានយន្តហោះក្នុងទីក្រុង Opa-Locka ឆ្ពោះទៅទីក្រុង​ Tallahassee។ ខណៈដែលធ្វើការហោះហៅបានបន្តិច ស្រាប់តែយន្តហោះនេះបញ្ហារកកន្លែងចុះចតមិនទាន់ និងបានធ្លាក់មកតាមផ្លូវថ្នល់ និងបានបុករថយន្តចំនួន២គ្រឿង។

ភ្លាមៗក្រោយកើតហេតុ ក្រុមអ្នកសង្គ្រោះបន្ទាប់បានទៅដល់កន្លែងកើតហេតុ និងបាននាំយកជនរងគ្រោះចំនួន ៥ ទៅ​ សង្គ្រោះជាបន្ទាន់ ព្រោះថាពួកគេសុទ្ធតែមានរបួសធ្ងន់។ ចំពោះមូលហេតុវិញ គេនៅមិនទាន់អាចពន្យល់បានទេថា វាបង្កឡើងដោយសារមូលហេតុអ្វីនោះ។ យ៉ាងណាក្តី ករណីនេះអាចចាត់ទុកថា ជាករណីសំណាងមួយព្រោះថាវាមិនបានបង្កឲ្យមានមនុស្សស្លាប់នោះឡើង គ្រាន់តែរបួសធ្ងន់តែប៉ុណ្ណោះ៕

ភក្តី

ប្រភព៖mirror

 

COMMENTS