ស្វែងយល់ពីលក្ខណៈពិសេសរបស់ស្ពានដែកបាឡេ ដែលវែងជាងគេនៅកម្ពុជា

យោងតាមការឲ្យដឹងពីមន្ទីរសាធារណការ និងដឹកជញ្ចូនបានឲ្យដឹងថា ដើម្បីរំដោះចរាចរណ៍កុំឲ្យមានការកកស្ទះក្នុងអំឡុងពេកដែលស្ពានជ្រោយចង្វារចាស់កំពុងតែជួសជុល ខាងមន្ទីរនឹងសាងសង់ស្ពានដែកបាឡេបណ្តោះអាសន្ន ដើម្បីជួយសម្រួលចរាចរណ៍។ ខាងក្រោមនេះគឺជាលក្ខណៈសម្បត្តិរបស់ស្ពានដែកបាឡេ ដែលជាស្ពានដែកវែងជាងគេនៅកម្ពុជា៖

-ដើម្បីសម្រួលកាត់បន្ថយការកកស្ទះចរាចរស្ពានជ្រោយចង្វារមិត្តភាពកម្ពុជា ចិន និងបម្រើដល់ការដ្ឋានសាងសង់ស្ពានបេតុងអារមេខ្សែកាប

-សាងសង់គម្លាត ២២ម ពីគម្រោងស្ពានបេតុងអារមេខ្សែកាប

-ជាស្ពានចរាចរទ្វេរទិស

-មានប្រវែងសរុប ៥០៦.២ម ទទឹង ១២ម

-ទ្រូងផ្លូវទទឹង ១០ម និងចិញ្ចើមស្ពាន ១ម សងខាង

-ល្បឿនសុវត្ថិភាព ៣០គម ក្នុង១ម៉ោង

-គ្រឿងបង្គុំសំណង់កំណាត់ស្ពានៈ
ក-ចំនួន ៦កំណាត់ ដែល១កំណាត់មានប្រវែង ៣៦.៦ម ស្ថិតនៅផ្នែកច្រាំងទន្លេផ្លូវជាតិលេខ ៥
ខ-ចំនួន ២កំណាត់ ដែល១កំណាត់មានប្រវែង ៥១.៨ម ស្ថិតនៅផ្នែកកណ្តាលទន្លេ
គ-ចំនួន ៥កំណាត់ ដែល១កំណាត់មានប្រវែង ៣៦.៦ម ស្ថិតនៅផ្នែកច្រាំងទន្លេជ្រោយចង្វារ

-បំពាក់ស្លាកសញ្ញាចរាចរ និងភ្លើងសញ្ញាចរាចរ

-សាងសង់បញ្ចប់រយៈពេល ៦ខែ។

COMMENTS