បាងកក និងហូជីមិញជាប់ជាទីក្រុង ដែលគ្មានសុវត្ថិភាពក្នុងការរស់នៅ

ការសិក្សាមួយបានរកឃើញថាទីក្រុងបាងកក ទីក្រុងហូជីមិញ និងទីក្រុងមួយចំនួនទៀតក្នុងតំបន់អាស៊ី គឺជាទីក្រុងដែលគ្មានសុវត្ថិភាពក្នុងការរស់នៅ។ ការសិក្សានេះត្រូវបានធ្វើឡើងដោយទស្សនាវត្តី The Economist និងបានសិក្សាយ៉ាងល្អិតល្អន់ទៅលើទីក្រុងប្រមាណជា៦០នៅជុំវិញពិភពលោក។ ការសិក្សាក្រោមប្រធានបទ The Safe Cities Index បានសិក្សាផ្តោតទៅលើបញ្ហា​សុវត្ថិភាពចំនួន ៤ ដូចជា ឌីជីថល សុខភាព ហេដ្ឋារចនាសម្ព័ន្ធ និងសន្តិសុខផ្ទាល់ខ្លួន។ លទ្ធផលនៃការសិក្សានេះបានបង្ហាញថា៖

+ លំដាប់ថ្នាក់នៃទីក្រុងដែលគ្មានសុវត្ថិភាពក្នុងការរស់នៅ

1. ទីក្រុង ការ៉ាជី , ប្រទេសប៉ាគីស្ថាន
2. ទីក្រុង រ៉ង់ហ្គូន, ប្រទេសមីយ៉ានម៉ា
3. ទីក្រុង ដាកា, ប្រទេសបង់ក្លាដេស
4. ទីក្រុង ហ្សាកាតា, ប្រទេសឥណ្ឌូនេស៊ី
5. ទីក្រុង ហូជីមិញ, ប្រទេសវៀតណាម
6. ទីក្រុង ម៉ានីល, ប្រទេសហ្វីលីពិន
7. ទីក្រុង ការ៉ាកាស, ប្រទេសវេនណេហ្សូអេឡា
8. ទីក្រុង គីតូ, ប្រទេសអេក្វាទ័រ
9. ទីក្រុង តេហ័រ, ប្រទេសអ៊ីរ៉ង់
10. ទីក្រុង គែរ, ប្រទេសអេហ្សីប
11. ទីក្រុង ជូហានសឺប, ប្រទេសអាហ្វ្រិកខាងត្បូង
12. ទីក្រុង បាងកក, ប្រទេសថៃ

+ លំដាប់ថ្នាក់នៃទីក្រុងដែលមានសុវត្ថិភាពក្នុងការរស់នៅ

1. ទីក្រុង តូក្យូ, ប្រទេសជប៉ុន
2. ទីក្រុង សិង្ហបុរី, ប្រទេសសិង្ហបុរី
3. ទីក្រុង អូសាកា, ប្រទេសជប៉ុន
4. ទីក្រុង តូរ៉ុនតូ, ប្រទេសកាណាដា
5. ទីក្រុង មែលប៊ន, ប្រទេសអូស្រា្តលី
6. ទីក្រុង អាំស្ទែដាំ, ប្រទេសហូឡង់
7. ទីក្រុងស៊ីដនី, ប្រទេសអូស្រា្តលី
8. ទីក្រុង​ ស្តុកហូម, ប្រទេសស៊ុយអែត
9. ទីក្រុង ហុងកុង, ប្រទេសចិន
10. ទីក្រុង ហ្សុរីច, ប្រទេសស្វីស

ភក្តី

ប្រភព៖coconuts

 

COMMENTS