បន្ទាប់ពីប្រកាសពីតម្លៃរបស់ iPhone X ក្នុងប្រទេសម៉ាឡេស៊ី ឥឡូវក្រុមហ៊ុន Apple ប្រកាសថាក្នុងជំហានដំបូងនេះ iPhone X ផលិតត្រឹមតែ 46,500គ្រឿងប៉ុណ្ណោះ

បើយើងនិយាយពី iPhone X ក្រុមហ៊ុន Apple ពិតជាមានការព្រួយបារម្មណ៍ជាខ្លាំងទាក់ទងទៅនឹងតម្រូវការរបស់អតិថិជន និងមួយចំណុចផ្សេងទៀត គឺម៉ូដែល iPhone 8 និង iPhone 8 Plus ព្រោះថាបើ iPhone X ត្រូវបានចេញលក់ជាសាធារណៈ នោះម៉ូដែលទាំងពីរនេះអាចនឹងលក់មិនដាក់ទៀតទេ។

ទោះជាយ៉ាងណា យោងតាមរបាយការណ៍របស់គេហទំព័របរទេសបានបញ្ជាក់ថា ក្នុងជំហានដំបូងនេះ iPhone X នឹងត្រូវបានផលិតត្រឹមតែចំនួន 46,500គ្រឿងប៉ុណ្ណោះ ហើយសម្រាប់ជំហានបន្ទាប់ៗទៀតយើងនៅមិនទាន់ដឹងឡើយ។ ទោះជាយ៉ាងណា ក្រុមហ៊ុន Foxconn មានបំណងចង់ផលិត iPhone X ឲ្យបានពីចំនួន 100,000 ទៅ 400,000គ្រឿងក្នុងមួយសប្ដាហ៍ ប៉ុន្ដែមិនដល់ពីរសប្ដាហ៍ទៀតទេ កាលបរិច្ឆេតនៃការប្រកាសចេញលក់ iPhone X ដល់ហើយ។ ដូចនេះ ក្រុមហ៊ុនគ្មានពេលទៀតទេ។

គួរបញ្ជាក់ផងដែរថា ប្រសិនបើគម្រោងការរបស់ក្រុមហ៊ុន Foxconn អាចទៅរួចនោះក្នុងមួយឆ្នាំពេញយើងទទួលបានការផលិតចេញលក់នូវ iPhone X រហូតដល់ទៅ 4លានគ្រឿងឯណោះ។ មួយវិញទៀត ប្រសិនបើចំនួននៃការផលិតនេះគឺជាការពិត នោះអតិថិជននឹងមិនចាំបាច់ភ័យខ្លាចទិញមិនទាន់នោះទេ។

អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺ iPhone X ជាម៉ូដែលកំពូល និងដំបូងរបស់ក្រុមហ៊ុន Apple ដែលមានបំពាក់ដោយអេក្រង់ប្រភេទ OLED លុបបំបាត់ចោលនូវប៊ូតុង Home ហើយក៏មានភ្ជាប់មកជាមួយនឹងបច្ចេកវិទ្យាស្កេនមុខផងដែរ។

Fu

ខ្មែរណូត

ប្រភព៖ extremetech

COMMENTS