ឆក់គ្មានប្រណី ឆក់សូម្បីតែស្ត្រីមានផ្ទៃពោះ!

ភ្នំពេញ៖ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យ២នាក់បន្ទាប់ពីជនសង្ស័យ២នាក់នោះបានធ្វើសកម្មភាពឆក់កាបូបស្ត្រីមានផ្ទៃពោះម្នាក់បានសម្រេចតែរត់គេចផុតពីកណ្តាប់សមត្ថកិច្ច។ ហេតុការណ៍នេះបង្ករការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧ នៅចំណុចមុខសាលាអេសុីអេ តាមបណ្តោយផ្លូវ១៦៣ ស្ថិតក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។

តាមសម្តីស្ត្រីជនរងគ្រោះបានអោយដឹងថា មុនកើតហេតុគាត់បានជិះម៉ូតូចេញពីផ្ទះទៅទិញផ្លែដូង លុះមកដល់ចំណុចកើតហេតុស្រាប់តែលេចមុខក្រុមជនសង្ស័យ៤នាក់ជិះម៉ូតូ២គ្រឿងមកក្បែរគាត់ហើយធ្វើសកម្មភាពឆក់កាបូបគាត់បានសម្រេចហើយព្យាយាមជិះគេចខ្លួន គាប់ជួនពេលសមត្ថកិច្ចកំពុងជិះល្បាតដេញតាមចាប់ខ្លួនជនសង្ស័យដល់ក្រោយមន្ទីរពេទ្យរុស្សីទើបបង្ក្រាបបានជនសង្ស័យ២នាក់ ឯ២នាក់ទៀតគេចខ្លួនបាត់។ ជនសង្ស័យ២ាក់ដែលសមត្ថកិច្ចឃាត់ខ្លួនបានមានឈ្មោះ ចាន់ សីហា ភេទប្រុស អាយុ១៦ឆ្នាំ ស្នាក់នៅសង្កាត់ស្រះចក ជាអ្នកឆក់ និងឈ្មោះ ចាន់ មករា ភេទប្រុស អាយុ១៦ឆ្នាំ ស្នាក់នៅសង្កាត់ឬស្សីកែវ ជាអ្នកឌុប។

ក្រោយឃាត់ខ្លួន សមត្ថកិច្ចបាននាំខ្លួនជនសង្ស័យទាំង២នាក់ទៅធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលផ្សារដើមថ្កូវ ដើម្បីសាងសំនុំរឿងចាត់ការតាមផ្លូវច្បាប់៕

COMMENTS