Motorola Moto X4 មានភ្ជាប់មកជាមួយនឹងកាមេរ៉ាភ្លោះ បច្ចេកវិទ្យាមិនចូលទឹក និងធូលីតែមានតម្លៃត្រឹមតែ $329 ប៉ុណ្ណោះ

ស្មាតហ្វូនធន់កណ្ដាលជំនាន់ថ្មីបង្អស់របស់ក្រុមហ៊ុន Motorola ម៉ូដែល Moto X4 ត្រូវបានប្រកាសចេញលក់ជាសាធារណៈហើយក្នុងទីផ្សារសហរដ្ឋអាមេរិច លើគេហទំព័រ Amazon។ អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺ ម៉ូដែលនេះមានតម្លៃត្រឹមតែ $329.99 ប៉ុណ្ណោះ ពោលគឺគេហទំព័រ Amazon ធ្វើការបញ្ចុះតម្លៃមួយចំនួនដែលតម្លៃដើមគឺ $399.99។

ចាប់ពីថ្ងៃនេះទៅ លោកអ្នកអាចធ្វើការ Pre-order ស្មាតហ្វូននេះបានតាមរយៈគេហទំព័រ Amazon និងទទួលបានក្នុងថ្ងៃទី26 ខែតុលា។ លើសពីនេះទៅទៀត ស្មាតហ្វូននេះក៏ត្រូវបានដាក់លក់តាមរយៈគេហទំព័រផ្ទាល់របស់ក្រុមហ៊ុន Motorola និងគេហទំព័រមួយចំនួនទៀតដូចជា Best Buy, Newegg និង B&H។

គួរបញ្ជាក់ផងដែរថា Moto X4 ត្រូវបានបង្កើតឡើងពីដែក និងកញ្ចក់ ជាមួយនឹងអេក្រង់ទំហំ 5.2អ៊ីញ ក្នុងកម្រឹតបង្ហាញរូបភាព 1080p។ សម្រាប់បន្ទះឈីបត្រូវបានបំពាក់ដោយប្រភេទ Qualcomm Snapdragon 630 ដែលជាបន្ទះឈីបធន់កណ្ដាល ប៉ុន្ដែមានសមត្ថភាពគួរសមដែរ។ មិនតែប៉ុណ្ណោះ កាមេរ៉ាក្រោយភ្លោះមានទំហំ 12MP និងកាមេរ៉ាមុខទំហំ 16MP។ ចំពោះ RAM មានទំហំ 3GB និងអង្គផ្ទុកទិន្នន័យ 32GB ជាមួយនឹងថាមពលថ្មទំហំ 3,000mAh។ Moto X4 ដំណើរការដោយប្រព័ន្ធ Android 7.1 Nougat ពីក្នុងប្រអប់ ប៉ុន្ដែក្រុមហ៊ុន Motorola លើកឡើងថា ម៉ូដែលនេះអាចដំឡើងយក Android 8.0 Oreo បាន។

Fu

ខ្មែរណូត

ប្រភព៖

COMMENTS